ព័ត៍មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងសំខាន់ៗចំនួន ២ នៃទីក្រុង Hai Phong

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងសំខាន់ៗចំនួន ២ នៃទីក្រុង Hai Phong

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម Tan Trao (ដំណាក់កាលទី ១) និង គម្រោងរោងចក្រឧណ្ហអគ្គីសនី LNG Hai Phong។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ ឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong សម្របសម្រួលជាមួយ សាជីវកម្ម Vingroup។

ទិដ្ឋភាពនៅពិធីបើកការដ្ឋានសាងសង់គម្រោងសំខាន់ចំនួន ២ នៃទីក្រុង Hai Phong។ (រូបថត៖ VOV)
គម្រោងវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម Tan Trao មានទំហំផ្ទៃដីជិត ២២៧ ហិកតា ស្ថិតក្នុងឃុំ Kien Hung និង Nghi Duong ទីក្រុង Hai Phong។ ត្រូវបានសាងសង់ក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីការបញ្ចប់ សួនឧស្សាហកម្ម នឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងបច្ចេកវិទ្យាថ្មីដ៏ធំមួយ ជាមួយនឹងហេដ្ឋា រចនាសម្ព័ន្ធបច្ចេកទេសទំនើប។ ចំណែកឯគម្រោង
សាងសង់រោងចក្រឧណ្ហអគ្គីសនី LNG Hai Phong មានទំហំផ្ទៃដីជិត ១០០ ហិកតា។ គម្រោងនេះត្រូវបានសាងសង់ក្នុង រយៈពេល ៥ ឆ្នាំ ដោយរំពឹងថានឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០៣០។ រោងចក្រនេះ នឹងផ្តល់ថាមពលប្រហែល ៩,៦ ពាន់លានគីឡូវ៉ាត់ម៉ោង/ឆ្នាំ (ដំណាក់កាលទី ១) និង ១៩,២ ពាន់លានគីឡូវ៉ាត់ម៉ោង/ឆ្នាំ (ដំណាក់កាលទី ២) ដែលអាចបំពេញតម្រូវការ អគ្គិសនីសម្រាប់ការធ្វើផលិតកម្មនៅក្នុងសួនឧស្សាហកម្ម Tan Trao ទាំងមូល ហើយបំពេញបន្ថែមដល់បណ្តាញអគ្គីសនីជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងសុន្ទរកថាដឹកនាំ។ (រូបថត៖ VOV)
“គម្រោងទាំងពីរនេះមានគោលដៅអភិវឌ្ឍន៍ឧស្សាហកម្ម និងទាក់ទាញការ វិនិយោគពីបរទេស។ ការទាក់ទាញការវិនិយោគពីបរទេសឥឡូវនេះ ត្រូវជ្រើសបច្ចេក វិទ្យាខ្ពស់ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការរួមចំណែកក្នុង អភិបាលកិច្ចជាតិ។ ការអភិវឌ្ឍថាមពលបៃតងគឺជានិន្នាការដែលមិនអាចបញ្ច្រាស បានឡើយ។ ដូច្នេះហើយ ខ្ញុំស្វាគមន៍ Hai Phong ក្នុងការទាក់ទាញដើមទុនវិនិ យោគ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.