ព័ត៍មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីសម្ពោធគម្រោងសាងសង់ឡើងវិញចំនួន ៣ នៃតំបន់លំនៅឋាន Lang Nu Nam Tong និង Kho Vang

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីសម្ពោធគម្រោងសាងសង់ឡើងវិញចំនួន ៣ នៃតំបន់លំនៅឋាន Lang Nu Nam Tong និង Kho Vang

(VOVWORLD) - នេះជាតំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនូវមនុស្សនិងទ្រព្យសម្បត្តិដោយសារព្យុះទីហ្វុង Yagi កាលពីខែកញ្ញាកន្លងទៅ។ ដោយឡែកនៅ Lang Nu, Nam Tong, Kho Vang តែប៉ុណ្ណោះ មនុស្ស ៨៤ នាក់បានស្លាប់ ក្នុងនោះមាន ៨ នាក់នៅតែបាត់ខ្លួន និងរកមិនទាន់ឃើញ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចែករំលែកក្ដីសប្បាយរីករាយជាមួយប្រជាជននៅភូមិ Lang Nu។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២២ ធ្នូ នៅភូមិ Lang Nu (ឃុំ Phuc Khanh ស្រុក Bao Yen ខេត្ត Lao Cai) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងសាងសង់ឡើងវិញនៅតំបន់លំនៅដ្ឋាន Lang Nu, Nam Tong និងKho Vang (ខេត្ត Lao Cai)។

នេះជាតំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនូវមនុស្សនិងទ្រព្យសម្បត្តិដោយសារព្យុះទីហ្វុង Yagi កាលពីខែកញ្ញាកន្លងទៅ។ ដោយឡែកនៅ Lang Nu, Nam Tong, Kho Vang តែប៉ុណ្ណោះ មនុស្ស ៨៤ នាក់បានស្លាប់ ក្នុងនោះមាន ៨ នាក់នៅតែបាត់ខ្លួន និងរកមិនទាន់ឃើញ។

លោកនាយករដ្ឋមន្រ្តីអញ្ជើញថ្លែងនៅពិធីសម្ពោធ។ (រូបថត៖ VOV)

ក្នុងពិធីសម្ពោធ តំណាងអ្នកឧបត្ថម្ភ និងអ្នកសាងសង់សំណង់ លោកឧត្តមសេនីយត្រី Nguyen Huu Ngoc មេបញ្ជាការកងពលធំទី ១២ (សាជីវកម្មសំណង់ Truong Son) បានចែករំលែកថា៖ នេះគឺជាគម្រោងគ្មានម៉ោងសម្រាក គ្មានថ្ងៃសម្រាកទេ។ ការសម្រេចរួចរាល់និងប្រគល់ផ្ទះជូនប្រជាជនក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមបានបង្ហាញពីទំនួលខុសត្រូវ និងមនោសញ្ចេតនារបស់កងទ័ពចំពោះប្រជាជន ព្រមទាំងបានអះអាងនូវស្មារតីរបស់ “កងទ័ព Truong Son” ក្នុងការអនុវត្ត ភារកិច្ចរបស់ "កងទ័ពធ្វើការ" និង "កងទ័ពធ្វើផលិតកម្ម" ក្នុងយុគសម័យថ្មី។ អញ្ជើញថ្លែងសុន្ទរកថានៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“តាមរយៈព្រឹត្តិការណ៍នេះ អត្ថន័យសំខាន់ៗចំនួន ៦ ត្រូវបានរំលេច។ នោះគឺស្មារតីមហាសាមគ្គីជនជាតិទាំងមូល នៅពេលដែលយើងជួបការលំបាកឧបសគ្គ ស្មារតីនេះជាទីបង្អែកដើម្បីជួយយើងជំនះពុះពារ។ ទី២ គឺសេចក្ដីស្រឡាញ់រវាងមនុស្សជាមួយមនុស្ស សេចក្ដីមេត្តាជាមួយបងប្អូនជនរួមជាតិដែលកំពុងរងគ្រោះ ត្រូវបានពង្រីកជាងពេលណាៗទាំងអស់។ ទី៣ រួមចំណែកអនុវត្តន៍គោលនយោបាយរបស់បក្ស នោះគឺមិនលះបង់វឌ្ឍនភាព និងយុត្តិធម៌សង្គម ដើម្បីដេញតាមរកកំណើនសេដ្ឋកិច្ចសុទ្ធសាធ មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។ ទី៤ គឺធានាឲ្យប្រជាជនមានកន្លែងរស់នៅ កុមារមានកន្លែងសិក្សា ប្រជាជនទទួលបានភ្លើងអគ្គិសនី និងគម្រោងសុខុមាលភាព។ ទី៥ រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើបក្សនិងរដ្ឋ។ ទី ៦ គ្មានអ្វីដែលមិនអាចទៅរួចទេ ប្រែក្លាយអ្វីដែលមិនអាចទៅរួច ទៅជាអ្វីដែលអាចទៅរួច ដោយស្មារតី "ជីវិតកើតចេញពីសេចក្តីស្លាប់"។

លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូបានកាត់ខ្សែបូសម្ពោធសំណង់ដែលត្រូវបានសាងសង់ឡើងវិញនៃតំបន់លំនៅឋាន Lang Nu, Nam Tong និង Kho Vang និងប្រគល់ផ្ទះចំនួន ១៥០ ខ្នងជូនខេត្ត Lao Cai ដើម្បីជួយខេត្ត Lao Cai លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.