ព័ត៍មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីសម័យប្រជុំរបស់រដ្ឋាភិបាលស្តីពីការកសាងច្បាប់ខែសីហា ឆ្នាំ២០២៥

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីសម័យប្រជុំរបស់រដ្ឋាភិបាលស្តីពីការកសាងច្បាប់ខែសីហា ឆ្នាំ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីសម័យប្រជុំរបស់រដ្ឋាភិបាលស្តីពីការកសាងច្បាប់ខែសីហា ឆ្នាំ២០២៥។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការងារកសាង និងសុក្រិតរបៀបរបប គឺជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំងបី។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីសម័យប្រជុំរបស់រដ្ឋាភិបាលស្តីពីការកសាងច្បាប់ខែសីហា ឆ្នាំ២០២៥ (រូបថត៖ Lai Hoa/VOV)

តាមគម្រោង នៅក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ នាពេលខាងមុខ រដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភានូវរបាយការណ៍ កំណត់ ហេតុ និងឯកសារចំនួន ១១២ ច្បាប់ ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួន ៤៧ ច្បាប់។ ទាំងនេះគឺជាខ្លឹមសារ សំខាន់ៗ ដើម្បីបំពេញក្របខ័ណ្ឌច្បាប់ ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃសកម្មភាពគ្រប់គ្រងរដ្ឋក្នុងវិស័យសំខាន់ៗ; បង្កើតបរិយាកាសផ្លូវច្បាប់បើកចំហនិងអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្ម។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើរថា កំណត់ហេតុ និងសេចក្តីព្រាងច្បាប់ចាំបាច់ត្រូវបញ្ជាក់ខ្លឹមសារនៃការលុបចោល វិសោធនកម្ម បំពេញបន្ថែម និងសុក្រិតរាល់ខ្លឹមសារនៃការកាត់បន្ថយនីតិវិធីរដ្ឋបាល វិមជ្ឈការ វិសហមជ្ឈការ និងបញ្ហាដែលមានមតិផ្សេងៗគ្នា។

“ដោះស្រាយចំណុចកកស្ទះអំពីច្បាប់ បង្កើតបរិយាកាសបើកចំហរ ខណៈពេលដែលធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងអាជីវកម្ម; មានការចុះសម្រុងគ្នាអំពីផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងអាជីវកម្ម; ការចុះសម្រុងគ្នាផលប្រយោជន៍រវាងបណ្តាប្រទេស និងប្រទេសដទៃទៀត; ការចុះសម្រុងគ្នាផលប្រយោជន៍រវាងអ្នកវិនិយោគក្នុងស្រុក និងបរទេស.... ទាំងនេះគឺជាបញ្ហាដែលទាមទារភាពវៃឆ្លាត និងភាពត្រឹមត្រូវរបស់យើងក្នុងការបង្កើតច្បាប់។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា យើងនឹងវិនិយោគលើពេលវេលា និងភាពវៃឆ្លាត ដើម្បីលុបបំបាត់ភាពរាំងស្ទះផ្លូវច្បាប់ និងលុបបំបាត់ការលំបាកនាពេលបច្ចុប្បន្ន”។

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យស្ថាប័នរៀបចំសេចក្តីព្រាង បន្តស្វែងរកមតិសាធារណៈ ពិគ្រោះជាមួយអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសកម្មជនអនុវត្តជាក់ស្តែង និងយោងបទពិសោធន៍អន្តរជាតិ ដើម្បីបំពេញឯកសារ និងសេចក្តីព្រាងច្បាប់ ព្រមទាំងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ជូនរដ្ឋសភា ដោយធានាវឌ្ឍនភាព និងគុណភាព។

ក្នុងកិច្ចប្រជុំនេះ ប្រតិភូបានផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ១៥ និងឯកសារគោលនយោបាយច្បាប់ចំនួន ១៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.