ព័ត៍មាន

លោកនាយករដ្ឋមន្ត្រីស្នើឱ្យផ្តោតការអនុវត្តលើបណ្តាយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

លោកនាយករដ្ឋមន្ត្រីស្នើឱ្យផ្តោតការអនុវត្តលើបណ្តាយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នៃទីក្រុងហាណូយ គណៈកម្មាធិការបក្សរដ្ឋាភិបាល បានរៀបចំសន្និសីទបូកសរុបការងារ ឆ្នាំ ២០២៥ និងអនុវត្តទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ២០២៦។ លេខាគណៈកម្មាធិការបក្ស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំសន្និសីទ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំពិសេសសម្រាប់គណៈកម្មាធិការបក្សរដ្ឋាភិបាល ព្រោះ ជាលើកដំបូងដែលគណៈកម្មាធិការបក្សរដ្ឋាភិបាលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ។ ការបង្កើតគណៈកម្មាធិការបក្សរដ្ឋាភិបាលគឺជាជំហានមួយក្នុងវិធីសាស្រ្តដឹកនាំរបស់បក្សចំពោះរដ្ឋាភិបាល; បង្កើនការដឹកនាំផ្ទាល់របស់បក្សលើការងារគ្រប់គ្រង និងប្រតិបត្តិការរបស់រដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិដឹកនាំនៅក្នុងសន្និសីទ (រូបថត៖ VOV)

ទាក់ទងនឹងទិសដៅនិងភារកិច្ចសម្រាប់ឆ្នាំថ្មីនេះ គណៈកម្មាធិការបក្សរដ្ឋាភិបាលនឹងខិតខំបង្កើនកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឲ្យសម្រេចបាន ១០% ឬច្រើនជាងនេះ; ផលិតផលក្នុងស្រុកសរុបលើមនុស្សម្នាក់នឹងឈានដល់ ៥.៤០០ - ៥.៥០០ ដុល្លារអាមេរិក។ ជាមួយគ្នានេះ ឆ្នាំនេះនឹងបង្កើតគំរូកំណើនថ្មីមួយ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ពន្លឿនឧស្សាហូបនីយកម្មនិងទំនើបកម្ម ដោយមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងជំរុញចម្បង។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា នៅឆ្នាំ ២០២៦នេះ ត្រូវផ្តោតលើការកសាង និងអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំ៖ សុក្រិតយន្តការយុទ្ធសាស្ត្រ  កៀរគរធនធានយុទ្ធសាស្ត្រ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបង្កើតតុល្យភាពយុទ្ធសាស្ត្រ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.