ព័ត៍មាន

លោកនាយករដ្ឋមន្ត្រីវៀតណាមនិងលោកស្រីនាយករដ្ឋមន្ត្រីថៃ អញ្ជើញចូលរួមពិព័រណ៍ “ផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាម”

លោកនាយករដ្ឋមន្ត្រីវៀតណាមនិងលោកស្រីនាយករដ្ឋមន្ត្រីថៃ អញ្ជើញចូលរួមពិព័រណ៍ “ផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាម”

(VOVWORLD) - នាយប់ថ្ងៃទី ១៥ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជិញ និងលោកស្រីនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទស្សនាការតាំងពិព័រណ៍ “ផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាម”។

នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជិញ និងនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra។ (រូបថត៖ VOV5)

នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញទៅទស្សនាស្តង់តាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាម  និងស្វែងយល់អំពីសិប្បកម្មស្មូន tò he; សិប្បកម្មដេរដួនស្លឹក; ត្បាញឫស្សីនិងផ្តៅ; សេរ៉ាមិច;     សិប្បកម្មគំនូរប្រជាប្រិយ Dong Ho។ល។  ក្នុងឱកាសនេះ សិប្បករមកពីភូមិសិប្បកម្មប្រពៃណីបានប្រគល់ជូនលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ជាមួយនឹងផលិតផលសិប្បកម្មពិសេសមួយចំនួនដូចជា៖ ដួនស្លឹកភូមិជួង  ភូមិ   កន្សែងប៉ាក់ ជាដើម។

នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញទៅទស្សនាស្តង់តាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាម។ (រូបថត៖ VOV)

ពិព័រណ៌នេះក៏បង្ហាញរូបថតអំពីប្រទេសជាតិ ប្រជាជន និងទំនាក់ទំនងរវាងវៀតណាមនិងថៃផងដែរ។ ជាពិសេស រូបថតបានកត់ត្រាអំពីការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ ដល់ “ភាពជាដៃគូយុទ្ធសាស្ត្រប្រសើរឡើង” ពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន ជាមួយនឹងសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ នយោបាយ ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន...៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.