ព័ត៍មានលោកនាយឧត្តមសេនីយ៍ Phan Van Giang ដឹកនាំវគ្គហាត់សមពិធីព្យុហយាត្រាអបអរសាទរខួបទិវាបុណ្យជាតិ
លោកនាយឧត្តមសេនីយ៍ Phan Van Giang ដឹកនាំវគ្គហាត់សមពិធីព្យុហយាត្រាអបអរសាទរខួបទិវាបុណ្យជាតិ
ថ្ងៃសៅរ៍, 14:38, 16/08/2025
VOV5
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ សីហា នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (ហាណូយ) កងកម្លាំងកងទ័ព នគរបាល រួមជាមួយនឹងប្រព័ន្ធសព្វាវុធ និងយុទ្ធភណ្ឌ ដែលចូលរួមបំពេញភារកិច្ចដើរព្យុហយាត្រា ក្នុងឱកាសពិធីអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (ហៅកាត់ថាភារកិច្ច A80) បានប្រារព្ធវគ្គហាត់សមលើកទី៤។
រដ្ឋមន្ត្រីក្រសួងការពាតប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang ដឹកនាំការត្រួតពិនិត្យវគ្គហាត់សម។ (រូបថត៖ Tuan Anh/VNA) |
វគ្គហាត់សមមានពីរផ្នែក៖ អនុវត្តន៍ពិធីការរបស់បក្ស រដ្ឋ និងផ្នែកព្យុហយាត្រា។ ពិធីព្យុហយាត្រា មានការចូលរួមពីកម្មាភិបាល និង យុទ្ធជនជិត ១៦.០០០ នាក់នៃអង្គភាពកងទ័ព និងនគរបាល រួមជាមួយនឹងប្រព័ន្ធអាវុធ និងយុទ្ធភណ្ឌទំនើបៗ។ ក្នុងនោះ មានផលិតផលជាច្រើនដែលត្រូវបានស្រាវជ្រាវ និងផលិតដោយឧស្សាហកម្មការពារជាតិវៀតណាម ដូចជា៖ កាំជ្រួចមីស៊ីល Truong Son យានយន្តប្រយុទ្ធសម្រាប់ទ័ពជើងគោក យន្តហោះគ្មានមនុស្សបើក (UAV) និង រ៉ាដា។ ល។
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនអំណោយដល់កងកម្លាំងដែលចូលរួមវគ្គហាត់សម។ (រូបថត៖ Tuan Anh/VNA) |
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការពាតប្រទេសវៀតណាម លោកនាយឧត្តម សេនីយ៍ Phan Van Giang បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលពិធីព្យុ ហយាត្រាមានការចូលរួមពីបណ្ដាកងកម្លាំងការពារអធិបតេយ្យភាពកោះសមុទ្រមាតុភូមិ រួមទាំង៖ កងទ័ពជើងទឹក ប៉ូលីសសមុទ្រ ទ័ពការពារព្រំដែន។ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា នេះក៏ជាឱកាសសម្រាប់វៀតណាមបញ្ជាក់ជាមួយពិភពលោកថា យើងមានកងកម្លាំង និងផ្នែកទ័ពគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខក្នុងស្រុក និងការពារ មាតុភូមិយ៉ាងរឹងមាំ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ពិធី ព្យុហយាត្រាក្នុងពិធីអបអរសាទរខួបនាពេលខាងមុខនឹងទទួលបានជោគជ័យដ៏ល្អ ប្រសើរ នាំមកនូវមោទនភាពជូនប្រទេសជាតិ មាតុភូមិ ក៏ដូចជាកម្មាភិបាល និងយុទ្ធ ជនម្នាក់ៗដែលចូលរួមអនុវត្តន៍ភារកិច្ច A80 ផងដែរ៕