ព័ត៍មាន

លោកប្រធានាធិបតី Donald Trump នឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែលច្របាច់ បញ្ចូលតំបន់ West Bank ដែលត្រូវទន្ទ្រានកាន់កាប់ទេ

លោកប្រធានាធិបតី Donald Trump នឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែលច្របាច់ បញ្ចូលតំបន់ West Bank ដែលត្រូវទន្ទ្រានកាន់កាប់ទេ

(VOVWORLD) - សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយមេដឹកនាំអាមេរិក នៅមុន ពេលដំណើរទស្សនកិច្ចដ៏សំខាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយថ្លែងសុន្ទរកថានៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្នុងស្រុក។

ស្ពាន Allenby នៅព្រំដែនរវាងហ្ស៊កដានីនិង West Bank។ (រូបថត៖ THX/TTXVN)
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រធានា ធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា លោកមិនគាំទ្រហើយនឹងមិន អនុញ្ញាតឱ្យអ៊ីស្រាអែលច្របាច់បញ្ចូលតំបន់ West Bank ដែលត្រូវទន្ទ្រានកាន់កាប់ នោះទេ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយមេដឹកនាំអាមេរិក នៅមុន ពេលដំណើរទស្សនកិច្ចដ៏សំខាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយថ្លែងសុន្ទរកថានៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្នុងស្រុក។ មេដឹកនាំអាមេរិក ក៏បានសម្តែងសុទិដ្ឋិនិយមអំពីការបញ្ចប់ជម្លោះជិតពីរឆ្នាំកន្លងមកនៅតំបន់ហ្គាហ្សាផងដែរ។
មុននោះ កាលពីថ្ងៃទី២៣ ខែកញ្ញា លោកប្រធានាធិបតី Trump បានជួបជាមួយ មេដឹកនាំនៃប្រទេសមូស្លីម និងអារ៉ាប់សំខាន់ៗនៅអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងនេះបានព្រមានពីផលវិបាក ប្រសិនបើអ៊ីស្រាអែលអនុវត្តន៍ការច្របាច់បញ្ចូលតំបន់ West Bank។ ក្នុងពេលជាមួយគ្នានោះ បណ្ដារដ្ឋមន្ត្រីរបស់អ៊ីស្រាអែលកំពុងពិចារណា លើការច្របាច់បញ្ចូលតំបន់ West Bank ដើម្បីតបតទៅនឹងការដែលប្រទេសបារាំង អង់គ្លេស និងមហាអំណាចលោកខាងលិចមួយចំនួនទៀត បានទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋឯករាជ្យមួយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.