ព័ត៍មាន

លោកប្រធានរដ្ឋ លឿង គឿង៖ ការវិនិយោគនៅវៀតណាមគឺជាជំហានយុទ្ធសាស្ត្រដើម្បីតភ្ជាប់ជាមួយដៃគូធំៗនិងសក្តានុពលលើពិភពលោក

លោកប្រធានរដ្ឋ លឿង គឿង៖ ការវិនិយោគនៅវៀតណាមគឺជាជំហានយុទ្ធសាស្ត្រដើម្បីតភ្ជាប់ជាមួយដៃគូធំៗនិងសក្តានុពលលើពិភពលោក

(VOVWORLD) - លោកប្រធានរដ្ឋ លឿងគឿង ក៏បានវាយតំលៃខ្ពស់ចំពោះការដែល ABAC ៣ បានជ្រើសរើសប្រធានបទពិភាក្សាសម្រាប់កិច្ចប្រជុំនេះ ពាក់ព័ន្ធដល់វិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្មសេរី និងការវិនិយោគប្រកបដោយនិរន្តរភាព; ការធ្វើបរិវត្តកម្ម ឌីជីថល និងបញ្ញាសិប្បនិម្មិត; ហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព; សន្តិសុខសុខាភិបាល និងនវានុវត្តន៍ក្នុងវិស័យជីវបច្ចេកវិទ្យា។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញថ្លែងក្នុងសម័យបើកកិច្ចប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច APEC (ABAC ៣)។ (រូបថត៖ VOV)
“ការវិនិយោគនៅវៀតណាមមិនត្រឹមតែបណ្តាក់ទុនចូលមកខឿនសេដ្ឋកិច្ចប្រកបដោយភាពស្វាហាប់ ស្ថិរភាព និងរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងជាជំហានយុទ្ធសាស្ត្រដើម្បីតភ្ជាប់ជាមួយដៃគូធំៗដែលមានសក្ដានុពលលើពិភពលោកទៀតផង”។ នេះត្រូវបានសង្កត់ធ្ងន់ដោយប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក្នុងសម័យបើកកិច្ចប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច APEC (ABAC ៣) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុង Hai Phong។
លោកប្រធានរដ្ឋ លឿងគឿង ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)
លោកប្រធានរដ្ឋ លឿងគឿង ក៏បានវាយតំលៃខ្ពស់ចំពោះការដែល ABAC ៣ បានជ្រើសរើសប្រធានបទពិភាក្សាសម្រាប់កិច្ចប្រជុំនេះ ពាក់ព័ន្ធដល់វិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្មសេរី និងការវិនិយោគប្រកបដោយនិរន្តរភាព; ការធ្វើបរិវត្តកម្ម ឌីជីថល និងបញ្ញាសិប្បនិម្មិត; ហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព; សន្តិសុខសុខាភិបាល និងនវានុវត្តន៍ក្នុងវិស័យជីវបច្ចេកវិទ្យា។ លោកប្រធានរដ្ឋមាន ប្រសាសន៍ថា ទាំងនេះគឺជាអាទិភាពចម្បងរបស់វៀតណាមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ លោកប្រធានរដ្ឋក៏បានអះអាង ផងដែរថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានសក្ដានុពលជាច្រើនដើម្បី រួមចំណែកដល់ការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្នុងតំបន់។
“ដោយមានតួនាទីមជ្ឈភាពក្នុងបណ្តាញសេដ្ឋកិច្ចក្នុងតំបន់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីពហុភាគី វៀតណាមនាំមកជូនវិនិយោគិននូវប្រៀបខ្លាំងក្នុងការចូល ទៅកាន់ទីផ្សារចម្រុះ និងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងតំបន់។ ដូច្នេះហើយ ការវិនិយោគនៅ វៀតណាមមិនត្រឹមតែជាវិនិយោគចូលមកខឿនសេដ្ឋកិច្ចប្រកបដោយភាពស្វាហាប់ ស្ថិរភាព និងរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងជាជំហានយុទ្ធសាស្ត្រ ដើម្បីតភ្ជាប់ជាមួយដៃគូធំៗ និងមានសក្តានុពលលើពិភពលោក ក៏ដូចជាតំបន់ពាណិជ្ជ កម្មសេរីផ្សេងទៀត”៕

ABAC គឺជាយន្តការពិគ្រោះយោបល់គោលនយោបាយផ្លូវការពីសហគមន៍ធុរកិច្ចដល់មេដឹកនាំបណ្ដាប្រទេសជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦។ កិច្ចប្រជុំរបស់ ABAC ត្រូវបានធ្វើឡើងចំនួន ៤ ដងក្នុងមួយឆ្នាំ ដោយទម្រង់ប្ដូរវេនតាមទីក្រុងធំៗនៃសេដ្ឋកិច្ចសមាជិក។ កិច្ចប្រជុំ ABAC ៣ នៅទីក្រុង Hai Phong មានការចូលរួមពីគណៈប្រតិភូអន្តរជាតិ និងវៀតណាមជាង ២០០នាក់ រួមទាំងសមាជិក ABAC ដែលជាថ្នាក់ដឹកនាំសាជីវកម្ម សហគ្រាសឈានមុខគេ អង្គការជំរុញពាណិជ្ជកម្ម និងវិនិយោគមកពីខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង ២១ ជំនួយការ និងភ្ញៀវអន្តរជាតិ។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.