ព័ត៍មាន

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋ ចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្របែលហ្ស៊ិក​

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋ ចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្របែលហ្ស៊ិក​

(VOVWORLD) - តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោកលឿង គឿង និងលោកជំទាវ ព្រះមហាក្សត្រ Philippe និងម្ចាស់ក្សត្រី Mathilde នៃព្រះរាជាណាចក្របែលហ្ស៊ិក បានយាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា។

នាព្រឹកថ្ងៃទី ១ មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ បានធ្វើជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋចំពោះព្រះមហាក្សត្រ Philippe និងម្ចាស់ក្សត្រី Mathilde ។

ប្រធានាធិបតី Luong Cuong និងព្រះមហាក្សត្រ Philippe ។ រូបថត៖ VOV

នៅក្នុងជំនួបព្រះរាជសវនាការ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និងព្រះមហាក្សត្រ Philippe បានឯកភាពក្នុងការស្រាវជ្រាវនិងកសាងយន្តការសហប្រតិបត្តិការថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម អប់រំនិងបណ្តុះបណ្តាល វប្បធម៌និងទេសចរណ៍ ការពារជាតិ និងសន្តិសុខ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមនឹងនោះ ពង្រីកទៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជា៖ បច្ចេកវិទ្យាបៃតង បញ្ញាសិប្បនិមិត្ត នវានុវត្តន៍ បច្ចេកវិជ្ជាខ្ពស់ លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជិព បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ Semiconductor ។

ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការជំរុញពហុភាគីនិយម សង្កត់ធ្ងន់លើការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោកប្រធានរដ្ឋ លឿង គឿង និងលោកជំទាវ រួមជាមួយព្រះមហាក្សត្របែលហ្ស៊ិក Philippe និងម្ចាស់ក្សត្រី បានអញ្ជើញទៅទស្សនាបរមរាជវាំង Thang Long 

នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ លឿង គឿង និងលោកជំទាវ Nguyen Thi Minh Nguyet រួមជាមួយព្រះមហាក្សត្របែលហ្ស៊ិក Philippe និងម្ចាស់ក្សត្រី Mathilde បានអញ្ជើញទៅទស្សនាបរមរាជវាំង Thang Long ជាមណ្ឌលកេរ្តិ៍ដំណែល ដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រនៃរាជធានី Thang Long - ហាណូយ។

មុននោះ នាព្រឹកថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Tran Thanh Man បានជួបសវនាការជាមួយព្រះមហាក្សត្រ Philippe នៃប្រទេសបែលហ្ស៊ិកផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.