ព័ត៍មាន

លោកប្រធានរដ្ឋ លឿង គឿង៖ រឿងផ្សះផ្សារវាងវៀតណាមនិងសហរដ្ឋអាមេរិក គឺជាសក្ខីភាពអំពីកម្លាំងនៃភាពអត់ឱន

លោកប្រធានរដ្ឋ លឿង គឿង៖ រឿងផ្សះផ្សារវាងវៀតណាមនិងសហរដ្ឋអាមេរិក គឺជាសក្ខីភាពអំពីកម្លាំងនៃភាពអត់ឱន

(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនវៀតណាម-អាមេរិក ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ រួមនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។

ប្រធានរដ្ឋ លោក លឿង គឿង និងគណៈប្រតិភូបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍របស់ទាហានវៀតណាម និងអាមេរិក។ រូបថត៖ Viet Cuong/VOV

នៅឯជំនួបនេះ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ប្រជាជនវៀតណាមបានជ្រើសរើសការទុកអតីតកាលដ៏ឈឺចាប់នៅមួយអន្លើ ដើម្បីឆ្ពោះទៅអនាគត; ជ្រើសរើសការអភ័យទោស ប៉ុន្តែមិនភ្លេច; ជឿជាក់ថា ជំនាន់អនាគតរបស់វៀតណាមនិងសហរដ្ឋអាមេរិកនឹងរួមគ្នាកសាងយុគសម័យសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការគោរពគ្នាទៅវិញទៅមក។ ដោយអះអាងថា វៀតណាមនិងសហរដ្ឋអាមេរិកបាននិងកំពុងរួមដៃគ្នា កសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសទាំងពីរ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា រឿងផ្សះផ្សារវាងវៀតណាមនិងសហរដ្ឋអាមេរិក គឺជាសក្ខីភាពនៃការរស់នៅដែលបង្ហាញថា កម្លាំងនៃការអត់ឱនដ៏ធំធេងយ៉ាងណា។ លោកប្រធានរដ្ឋសង្ឃឹមថា អតីតយុទ្ធជនវៀតណាម អតីតយុទ្ធជនអាមេរិកដែលមានបេះដូងធំបើកទូលាយ និងមិត្តភាព នឹងបន្តគាំទ្រទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ឲ្យមានស្ថិរភាព កាន់តែវិជ្ជមាន និងកាន់តែប្រសើរឡើង។

ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ Viet Cuong/VOV

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក លឿង គឿង និងគណៈប្រតិភូបានធ្វើជាសាក្សីចំពោះអតីតយុទ្ធជននៃប្រទេសទាំងពីរ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្រួសារយុទ្ធជនវៀតណាម និងអាមេរិក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.