ព័ត៍មាន

លោកប្រធានរដ្ឋសភា៖ “ពលករនិយោជិតជាគំរូឆ្នើម ត្រូវផ្សព្វផ្សាយបទពិសោធន៍និងស្មារតីនៃការផ្លាស់ប្តូរថ្មី”

លោកប្រធានរដ្ឋសភា៖ “ពលករនិយោជិតជាគំរូឆ្នើម ត្រូវផ្សព្វផ្សាយបទពិសោធន៍និងស្មារតីនៃការផ្លាស់ប្តូរថ្មី”

(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែកុម្ភៈ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទ ទូទាំងប្រទេសលើកទី ១ ដើម្បីលើកតម្កើងដល់កម្មករឆ្នើមចំនួន ៩៥ នាក់ ដែលជាបក្ខជនបក្សកុម្មុយនិស្តវៀតណាម ឆ្នាំ ២០២៥ ក្រោមប្រធាន បទ “គំរូពលករនិយោជិតត្រួសត្រាយផ្លូវ”។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិនអញ្ជើញចូលរួម និងថ្លែងមតិក្នុងកម្មវិធី។

លោកប្រធានរដ្ឋសភាបានកោតសរសើរ អបអរសាទរ ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលលេចធ្លោ ដែលអង្គភាពសហជីព បក្ខជនសមាជិកសហជីព និងពលករ សម្រេចបាននាពេលកន្លងមក (រូបថត៖ quochoi.vn)

នៅក្នុងសន្និសីទនេះ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិផលដ៏ធំធេងដែលប្រទេសជាតិសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ មានការរួមវិភាគ ទានដ៏សំខាន់ពីអង្គការសហជីព សមាជិកសហជីព ពលករនិយោជិតទូទាំងប្រទេស។ លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះពលករគំរូទាំង៩៥រូប ដែលជាបក្ខជន ដែលបានលើកតម្កើង ដោយចាត់ទុក អ្នកទាំងនេះជាគំរូជឿនលឿនក្នុងចំណោមបក្ខជននិងកម្មករទូទាំងប្រទេស តែងតែធ្វើជាគំរូក្នុងការងារ និងគ្រប់សកម្មភាព តែងតែផ្តល់គំនិតផ្តួចផ្តើម និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពក្នុងផលិតកម្មការងារ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យគំរូទាំង៩៥រូបនេះ បន្តខិតខំ ផ្សព្វផ្សាយបទពិសោធន៍ ស្មារតី និងគំនិតច្នៃប្រឌិត ដើម្បីក្លាយជាអ្នកឃោសនា និងបំផុសគំនិតសម្រាប់សមាជិកសហជីព និងពលករទាំងអស់។

“អគ្គសហព័ន្ធពលកម្មវៀតណាម កម្មាភិបាលសហជីព សមាជិកសហជីព និងពលករត្រូវផ្សព្វផ្សាយស្មារតីវិជ្ជមាន បំណងប្រាថ្នាស្ទុះឈានទៅមុខ មានជំនឿ មានការប្តេជ្ញាចិត្តថ្មី និងស្មារតីថ្មីក្នុងចំណោមពលករ និយោជិតទាំងអស់ ជាពិសេស ក្តាប់ជាប់នូវសាររបស់អគ្គលេខាបក្ស លោក តូ ឡឹម ដែលជាគោលការដឹកនាំ និងទិសដៅរបស់បក្សក្នុងយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។

យោងតាមសហព័ន្ធសហជីពវៀតណាម ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ សមាជិកសហជីពឆ្នើមជាង ៦៧៥.០០០ នាក់មានកិត្តិយសចូលរួមបក្ស ស្មើនឹង ១២,០៥% នៃចំនួនបក្ខជន ទាំងមូល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.