ព័ត៍មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងជួយសេណេហ្គាល់លើវិស័យជាប្រៀបខ្លាំង”

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងជួយសេណេហ្គាល់លើវិស័យជាប្រៀបខ្លាំង”

(VOVWORLD) - វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងជួយសេណេហ្គាល់លើ វិស័យជាប្រៀបខ្លាំងដូចជា កសិកម្ម ឧស្សាហកម្មកែច្នៃ បច្ចេកវិទ្យាព័ត៌មាន ជាដើម។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ថ្លែងមតិនៅកិច្ចសន្ទនា។ (រូបថត៖ Le Tuyet/VOV)
នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ក្នុងកិច្ច សន្ទនាគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-សេណេហ្គាល់ ដែល បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៣ កក្កដា នៅរដ្ឋធានី Dhakar ប្រទេសសេណេហ្គាល់។
យោងតាមប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye វៀតណាម ជាមួយនឹងដំណើរការឧស្សាហូបនីយកម្មដ៏ខ្លាំងក្លា កំពុងក្លាយជាការបំផុសគំនិត សម្រាប់ប្រទេសភាគខាងត្បូងជាច្រើន។ តំណាងក្រសួង វិស័យ និងសហគ្រាស សេណេហ្គាល់ជាច្រើន ក៏បានចាត់ទុកថា ដោយមានទីតាំងយុទ្ធសាស្ត្រនៅអាហ្វ្រិក ខាងលិច សេដ្ឋកិច្ចថាមវន្ត និងស្ថិរភាពនយោបាយ សេណេហ្គាល់កំពុងក្លាយជាមជ្ឈ មណ្ឌលសេដ្ឋកិច្ចនៃតំបន់ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ វៀតណាមលើវិស័យដូចជា កសិកម្ម ជលផល ឧស្សាហកម្មកែច្នៃ ថាមពលកកើត ឡើងវិញ និងបច្ចេកវិទ្យាព័ត៌មាន ... ចែករំលែកជាមួយមតិយោបល់ទាំងនេះ ប្រធានរដ្ឋ សភាវៀតណាមលោក ត្រិន ថាញ់មិន បានបញ្ជាក់យ៉ាងច្បាស់ថា៖
ប្រតិភូចូលរួមកិច្ចសន្ទនា។ (រូបថត៖ Le Tuyet/VOV)
“រដ្ឋសភានៃប្រទេសទាំងពីរបង្កើនការជួយឧបត្ថម្ភសហគ្រាសវៀតណាម ទៅ បណ្តាក់ទុននៅសេណេហ្គាល់។ ខ្ញុំក៏អំពាវនាវឲ្យសហគ្រាសវៀតណាមយកចិត្ត ទុកដាក់ បណ្ដាក់ទុនទៅក្នុងប្រទេសសេណេហ្គាល់បន្ថែមទៀត។ រដ្ឋសភាវៀតណាម ត្រៀមខ្លួនជាស្រេចជួយគាំទ្រសហគ្រាសសេណេហ្គាល់មកបណ្ដាក់ទុននៅវៀតណាមលើគ្រប់វិស័យ។ ខ្ញុំចាត់ទុកថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខារវាងរដ្ឋសភា ក្រសួង ស្ថាប័ន ផ្នែក មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរនឹងក្លាយជាការពិតនា ពេលខាងមុខ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.