ព័ត៍មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ «ច្បាប់ទាំងអស់ត្រូវស្ដែងចេញពីផល ប្រយោជន៍របស់ជាតិនិងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន»

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ «ច្បាប់ទាំងអស់ត្រូវស្ដែងចេញពីផល ប្រយោជន៍របស់ជាតិនិងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន»

(VOVWORLD) - «ធានាថា ច្បាប់ទាំងអស់ត្រូវស្ដែងចេញពីផលប្រយោជន៍របស់ជាតិ និងសេចក្តី ប្រាថ្នាស្របច្បាប់របស់ប្រជាជន ដោយប្រែក្លាយប្រព័ន្ធច្បាប់ទៅជាគុណសម្បត្តិប្រកួត ប្រជែង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ថ្លែងសុន្ទរកថានៅវេទិកា។ (រូបថត៖ VOV)
ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយលោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅក្នុងវេទិកាកសាង ច្បាប់លើកទីមួយ ដោយមានប្រធានបទ ការសុក្រិតស្ថាប័ន និងច្បាប់ ដើម្បីបំពេញ តម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី» ដែលបានបើកនាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
នៅក្នុងសុន្ទរកថាបើកវេទិកា លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានលើក ច្បាស់ថា ក្នុងរយៈពេលកន្លងមក រដ្ឋសភាបានពិចារណា និងអនុម័តលើច្បាប់ និង សេចក្តីសម្រេចចិត្តមួយចំនួនធំ ជាមួយនឹងការសម្រេចចិត្តជាប្រវត្តិសាស្ត្រជាច្រើន ដើម្បីដោះស្រាយការលំបាក និងឧបសគ្គដោយទាន់ពេលវេលា ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ធានាការការពារជាតិ សន្តិសុខ កិច្ចការបរទេស ប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន។ ជាពិសេស នៅក្នុងសម័យប្រជុំចុងក្រោយទាំង ៤ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាបានបង្ហាញយ៉ាងច្បាស់នូវផ្នត់គំនិតដ៏ច្នៃប្រឌិត ក្នុងការកសាងច្បាប់; ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត; ការឆ្លើយ តបដោយទាន់ពេលវេលានិងប្រកបដោយភាពបត់បែន ចំពោះស្ថានភាពថ្មីៗ និង ការសម្រេចចិត្តលើបញ្ហាលំបាក និងស្មុគស្មាញដែលកើតចេញពីជីវភាពជាក់ស្តែង ផងដែរ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖
"ធានាថា ច្បាប់ទាំងអស់ត្រូវតែស្ដែងចេញពីផលប្រយោជន៍របស់ជាតិ និង សេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន។ បន្តអនុវត្តន៍តម្រូវការនៃការផ្លាស់ប្ដូរថ្មីនូវ ផ្នត់គំនិតក្នុងការកសាងច្បាប់ ដោយនាំប្រព័ន្ធច្បាប់ក្លាយជាគុណសម្បត្តិប្រកួតប្រជែង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយកំណត់ការងារកសាងច្បាប់ ជា "របកគំហើញនៃរបកគំហើញ"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.