ព័ត៍មាន

លោកប្រធានរដ្ឋស្នើឲ្យជំរុញខ្លាំងនូវនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម

លោកប្រធានរដ្ឋស្នើឲ្យជំរុញខ្លាំងនូវនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម

(VOVWORLD) - ថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋ លឿង គឿង បានសម្ដែងនូវគោលបំណង ចង់ឲ្យកសិករពិតជាកម្មវត្ថុ និងជាកត្តាស្នូលក្នុងការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី។

លោកប្រធានរដ្ឋ លឿង គឿង ថ្លែងសុន្ទរកថាដឹកនាំ។ (រូបថត៖ VOV)
រំលឹកខួបលើកទី ៩៥ ទិវាបង្កើតសមាគមកសិករវៀតណាម កាលពីយប់ថ្ងៃទី ១៤ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ចូលរួមកម្មវិធី “មោទនភាពកសិករវៀតណាមឆ្នាំ ២០២៥” ដើម្បីលើកតម្កើងនិងប្រគល់ កិត្តិនាម “កសិករវៀតណាមឆ្នើម” និង “អ្នកវិទ្យាសាស្ត្រកសិកម្មឆ្នាំ ២០២៥”។ កម្មវិធី នេះគឺសំដៅលើកតម្កើង និងប្រគល់កិត្តិនាមជូនកសិករវៀតណាមឆ្នើម និងអ្នកវិទ្យាសាស្ត្រកសិកម្មចំនួន ៩៥ នាក់ ក្នុងឆ្នាំ ២០២៥។
ថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋ លឿង គឿង បានសម្ដែងនូវគោលបំណង ចង់ឲ្យកសិករពិតជាកម្មវត្ថុ និងជាកត្តាស្នូលក្នុងការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី។
លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំសមាគមន៍កសិករវៀតណាម ប្រគល់វិញ្ញាបនបត្រដល់កសិករឆ្នើមឆ្នាំ ២០២៥។ (រូបថត៖ VOV)
“សមាគមកសិករគ្រប់លំដាប់ថ្នាក់ត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ វិធានការល្អ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ ដើម្បីគាំទ្រ និងជួយកសិករលើកកំពស់គុណភាពក្នុងខ្សែសង្វាក់ផលិតកម្មទំនិញកសិកម្ម។ ទន្ទឹម នឹងនោះ ជំរុញខ្លាំងនូវនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម ការពារ បរិស្ថានអេកូឡូស៊ី; ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងរក្សាអត្តសញ្ញាណ វប្បធម៌ជាតិ។ ខ្ញុំសង្ឃឹមថា "កសិករវៀតណាមឆ្នើម" និង "អ្នកវិទ្យាសាស្ត្រកសិកម្ម" ដែលបានលើកតម្កើង នឹងបន្តសរសេរ និងផ្សព្វផ្សាយរឿងរ៉ាវបំផុសគំនិត; បន្តលះបង់ រក្សានូវវិធីធ្វើការច្នៃប្រឌិត ហើយសាមគ្គី និងជួយគ្នាទៅវិញទៅមក ដើម្បីក្លាយជាអ្នកមាន”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.