ព័ត៍មាន

លោកអគ្គលេខាបក្ស To Lam អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅខេត្ត Ha Giang

លោកអគ្គលេខាបក្ស To Lam អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅខេត្ត Ha Giang

(VOVWORLD) - បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Giang នាយប់ ថ្ងៃទី ៥ ខែកុម្ភៈ លោកអគ្គលេខាបក្ស To Lam បានអញ្ជើញទៅសួរសុខទុក្ខនិងលើក ទឹកចិត្តប្រជាពលរដ្ឋបណ្ដាជនជាតិនៅស្រុក Quan Ba និងជូនអំណោយដល់គ្រួសារ គោលនយោបាយនៅតំបន់។

លោកអគ្គលេខាបក្ស To Lam ជូនអំណោយដល់គ្រួសារគោលនយោបាយនៅស្រុក Quan Ba និងចូលរួមកម្មវិធីវប្បធម៌របស់ជនរួមជាតិនៅខេត្ត Ha Giang។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស To Lam បានកោតសរសើរ និងទទួលស្គាល់ការរួមវិភាគទានរបស់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅស្រុក Quan Ba ចំពោះសមិទ្ធិផលរួម របស់ខេត្ត និងប្រទេសជាតិ។ លោកអគ្គលេខាបក្សបានស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាពលរដ្ឋបណ្ដាជនជាតិនៅស្រុក Quan Ba បន្តពង្រីកប្រពៃណីសាមគ្គី ភាព និងលទ្ធផលដែលសម្រេចបាន ជំនះពុះពារលើការលំបាកនិងឧបសគ្គ រួមដៃគ្នា ខិតខំប្រឹងប្រែង ប្ដេជ្ញាអនុវត្តន៍ប្រកបដោយជោគជ័យ នូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាការពារជាតិ សន្តិសុខ សក្តិសមជាខែលការពារព្រំដែនខាងជើងនៃ មាតុភូមិ។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស To Lam បានប្រគល់គម្រោងសាងសង់ អគារពិនិត្យនិងព្យាបាលជំងឺ-មន្ទីរពេទ្យពហុព្យាបាលស្រុក Quan Ba ជូនជនរួមជាតិ នៅស្រុក Quan Ba។ នៅយប់ថ្ងៃដដែលនោះ លោកអគ្គលេខាបក្ស To Lam បានអញ្ជើញចូលរួម ពិធីជប់លៀងតែជាមួយបងប្អូនជនរួមជាតិនៅក្នុងតំបន់ និងជូនអំណោយចំនួន ៣០ កញ្ចប់ដល់គ្រួសារគោលនយោបាយ និងគ្រួសារដែលមានគុណូបការៈ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.