ព័ត៍មាន

លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តរកម្រិតនៅដាក់ឡាក់

លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តរកម្រិតនៅដាក់ឡាក់

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តដាក់ឡាក់ នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ លោកអគ្គលេខាបក្ស តូ ឡឹម បានចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សានៅឃុំ Ea Rok ខេត្តដាក់ឡាក់។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងពិធី។ (រូបថត៖ VOV)

គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដីជិត ៦ ហិកតា នៅភូមិលេខ ៨ ឃុំ Ea Rok ដោយមានការវិនិយោគសរុបប្រហែល ៥,៨ លានដុល្លារអាមេរិក ដែលបម្រើសិស្សជិត ៧០០ នាក់នៃឃុំ Ea Rok និងតំបន់ជុំវិញ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈថា ការអប់រំ និងបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូល។ ដើម្បីធានាថាគម្រោងនេះនឹងត្រូវបានសម្រេចរួចរាល់ក្នុងពេលឆាប់ៗនេះ និងនាំមកនូវប្រសិទ្ធភាពនោះ លោកអគ្គលេខាបក្សបានស្នើថា៖

ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សានៅឃុំ Ea Rok ខេត្តដាក់ឡាក់។ (រូបថត៖ VOV)

“ខេត្តដាក់ឡាក់ ផ្នែកអប់រំ និងបណ្តុះបណ្តាល គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងសាលារៀន ត្រូវត្រៀមរៀបចំលក្ខខណ្ឌឲ្យបានល្អ ទាក់ទងនឹងជួរគ្រូបង្រៀន កម្មវិធីសិក្សា និងខ្លឹមសារបង្រៀន; គ្រប់គ្រង ដំណើរការ និងប្រើប្រាស់សំណង់ប្រកបដោយប្រសិទ្ធភាព; កសាងបរិយាកាសអប់រំដ៏ស្អាតស្អំនិងគ្រប់ជ្រុងជ្រោយ; ផ្តោតលើការអប់រំសិស្សអំពីសីលធម៌ របៀបរស់នៅ ឧត្តមគតិ និងស្មារតីជំនះការលំបាក។ សាលារៀនត្រូវតែក្លាយជាផ្ទះទីពីរសម្រាប់សិស្សានុសិស្ស ដើម្បីឲ្យអាណាព្យាបាលអាចទុកចិត្តជូនកូនៗទៅរៀន”។

នាព្រឹកថ្ងៃដដែល ក្នុងឱកាសត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦លោកអគ្គលេខាបក្ស តូ ឡឹម បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាផិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Ea H’Leo៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.