ព័ត៍មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបធ្វើការជាមួយបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ៤

លោកអគ្គលេខាបក្ស តូ ឡឹម ជួបធ្វើការជាមួយបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ៤

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារទៅកាន់ខេត្ត អានយ៉ាង នាព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា នៅតំបន់ពិសេស Phu Quoc ខេត្តអានយ៉ាង លោកអគ្គលេខាបក្ស តូ ឡឹម បានចុះសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយបញ្ជាការដ្ឋានតំបន់ប៉ូលីស សមុទ្រលេខ៤ ក្រសួងការពារជាតិ។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)
នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានចង្អុលបង្ហាញថា នៅ ចំពោះមុខតម្រូវការថ្មីៗ ភារកិច្ចការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តា ធិការជាតិនៅលើសមុទ្រ កំពុងដាក់ចេញបញ្ហាប្រឈមជាច្រើន និងតម្រូវការកាន់តែ ខ្ពស់ ដូច្នេះចាំបាច់ត្រូវប្រមូលផ្តុំធនធានទាំងអស់ ដើម្បីកសាងប៉ូលីសសមុទ្រវៀត ណាម តាមទិសដៅ "ចំណាន បង្រួម រឹងមាំ" ឆ្ពោះទៅរកភាពទំនើប។ ក្នុងនោះ ផ្តោត លើរបកគំហើញក្នុងការទាញធនធានមនុស្សដែលមានគុណភាពខ្ពស់ ការអភិវឌ្ឍយ៉ាង សកម្មនូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត ដើម្បីបម្រើភារកិច្ច របស់ប៉ូលីសសមុទ្រវៀតណាម; ផ្តោតលើការងារហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ ធ្វើសមយុទ្ធ; លើកកំពស់គុណភាពទូទៅ និងកម្លាំងប្រយុទ្ធ; ឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណី។
រូបថត៖ VOV
លោកអគ្គលេខាបក្សក៏បានស្នើឱ្យបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ៤ ម្ចាស់ការ កសាងនិងអនុវត្តន៍ឲ្យបានល្អនូវវិធានការ ផែនការ ប្តេជ្ញាចិត្តការពារអធិបតេយ្យភាពយ៉ាង រឹងមាំ; ប្រយុទ្ធប្រឆាំងនឹងបទល្មើស និងការរំលោភបំពានច្បាប់នៅលើសមុទ្រ; ប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ IUU; បង្កើនការស្វែងរក ជួយសង្គ្រោះ និងការពារបរិស្ថានសមុទ្រ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.