ព័ត៍មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបអង់គ្លេស

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបអង់គ្លេស

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅចក្រភព អង់គ្លេសនិងអៀរឡង់ខាងជើង នៅវិមាន Westminster អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអង់គ្លេស លោក John Mcfall និងប្រធានសភាជាន់ទាបអង់គ្លេស លោក Lindsay Hoyle។

អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអង់គ្លេស លោក John Mcfall។ (រូបថត៖ VNA)
នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបអង់គ្លេស លោក អគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យព្រឹទ្ធសភាអង់គ្លេសគាំទ្រដល់ការពង្រីកកិច្ចសហ ប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃ ប្រទេសទាំងពីរនៅក្នុងវិស័យដែលចក្រភពអង់គ្លេសមានប្រៀបខ្លាំងដូចជា ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល សន្តិសុខ-ការពារជាតិ និងការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានសភាជាន់ទាបអង់គ្លេស លោក Lindsay Hoyle។ (រូបថត៖ VNA)
ចំពោះសភាជាន់ទាបអង់គ្លេស លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យសភា អង់គ្លេសបន្តយកចិត្តទុកដាក់ គាំទ្រ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ច ព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-អង់គ្លេស (UKVFTA) ភាពជាដៃគូក្នុងការផ្លាស់ប្ដូរថាមពលយុត្តិធម៌ (JETP) និងកម្មវិធីសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការស្រាវជ្រាវ វិទ្យាសាស្ត្រ នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។
ថ្នាក់ដឹកនាំនៃព្រឹទ្ធសភា និងសភាជាន់ទាបអង់គ្លេសបានយល់ស្របនឹងសំណើរ បស់លោកអគ្គលេខាបក្ស តូ ឡឹម ដោយសន្យាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំងពីរតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់; ការបង្កើតក្រុមសមាជិកសភាមិត្តភាព និងជំរុញ ការផ្លាស់ប្តូររវាងគណៈកម្មាធិការជំនាញ ការផ្លាស់ប្តូរបទពិសោធន៍នីតិបញ្ញត្តិ ការ សុក្រិតក្របខ័ណ្ឌច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពង្រីកកិច្ចសហប្រតិ បត្តិការទ្វេភាគី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.