ព័ត៍មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយសមាជិកសភាជាច្រើនជំនាន់

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយសមាជិកសភាជាច្រើនជំនាន់

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងជំនួបសំណេះ សំណាលជាមួយសមាជិកសភាជាច្រើនជំនាន់ ក្នុងឱកាសរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (១៩៤៥-២០២៥) និងឆ្ពោះទៅ ខួបលើកទី ៨០ ទិវាបោះឆ្នោតសកលលើកទី១ ដើម្បីជ្រើសតាំងរដ្ឋសភាវៀតណាម (១៩៤៦-២០២៦)។

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VOV)
ជម្រាបជូនដល់ប្រតិភូជាង ២២០០ នាក់ដែលចូលរួមក្នុងសន្និសីទ លោកអគ្គ លេខាបក្សបានលើកច្បាស់អំពីគោលដៅរបស់ប្រទេសជាតិសម្រាប់រយៈពេលខាងមុខ។ នោះគឺធានាអធិបតេយ្យភាព បូរណភាពទឹកដី រក្សាយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម; អភិវឌ្ឍន៍ប្រទេសជាតិឱ្យបានលឿននិងប្រកបដោយនិរន្តរ ភាព; កែលម្អឥតឈប់ឈរ និងបំពេញនូវតម្រូវការកាន់តែខ្ពស់ក្នុងជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជន។ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ ដែលជា ព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់ប្រទេសជាតិ គ្រោងនឹងប្រព្រឹត្តទៅនៅ ត្រីមាសទី១ ឆ្នាំ២០២៦ ដោយដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីនាំ ប្រទេសវៀតណាមឈានចូលយុគសម័យដ៏រុងរឿង។ ដោយសង្កត់ធ្ងន់លើការងារ ជ្រើសរើសបុគ្គលិកសម្រាប់មហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានមាន ប្រសាសន៍ថា៖
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)
“គោលជំហររបស់បក្សគឺយកចិត្តទុកដាក់ពិសេសបំផុតដល់គុណភាពនៃជួរ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។ ត្រូវមានបរិមាណ និងរចនា សម្ព័ន្ធសមស្រប ដើម្បីបំពេញតម្រូវការនៃការដឹកនាំលើគ្រប់ជ្រុងជ្រោយ ដោយ យកចិត្តទុកដាក់បង្កើនបរិមាណសមាជិកគណៈកម្មាធិការមជ្ឈិមបក្សក្នុងមុខតំណែង តំបន់ និងវិស័យសំខាន់ៗដែលត្រូវបានផ្តល់អាទិភាព។ អ្នកដែលត្រូវបានជ្រើសរើស ត្រូវតែជាគំរូពិតប្រាកដ ស្អាតស្អំ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានលះបង់ ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍រួម ដាក់ផលប្រយោជន៍សមូហភាព ផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិជាដំបូងបង្អស់ ជាអ្នកដែលមាន កិត្យានុភាពក្នុងបក្ស និងជាទីទុកចិត្តរបស់ប្រជាជន”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.