ព័ត៍មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ “កងទ័ព នគរបាល និងការទូតដើរតួនាទីយ៉ាងសំខាន់ពិសេសចំពោះជោគវាសនារបស់ប្រទេសជាតិ”

លោកអគ្គលេខាបក្ស តូ ឡឹម៖ “កងទ័ព នគរបាល និងការទូតដើរតួនាទីយ៉ាងសំខាន់ពិសេសចំពោះជោគវាសនារបស់ប្រទេសជាតិ”

(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែមុខងារ ភារកិច្ច និងការរៀបចំកងកម្លាំង មានភាពខុសប្លែក គ្នា តាមលក្ខណៈជាក់លាក់ក៏ដោយ ប៉ុន្តែកងទ័ពប្រជាជន នគរបាលប្រជាជន និងផ្នែក ការទូតវៀតណាម សុទ្ធតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅ និងឧត្តមគតិឯករាជ្យ ជាតិដោយផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងនៅជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ ទិវាប្រពៃណីនៃកងកម្លាំងនគរបាលប្រជាជន និងខួបលើកទី ៨០ ទិវាបង្កើតផ្នែកការទូតវៀតណាម។ (រូបថត៖ VOV)
កងទ័ពប្រជាជន នគរបាលប្រជាជន និងផ្នែកការទូតវៀតណាមដើរតួនាទីយ៉ាង សំខាន់ពិសេសចំពោះជោគវាសនារបស់ប្រទេសជាតិ។ នេះត្រូវបានបញ្ជាក់ដោយ អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាមលោក តូ ឡឹម ក្នុងជំនួបសំណេះសំណាលក្នុង ឱកាសអបអរសាទរខួបលើកទី ៨០ ទិវាប្រពៃណីនៃកងកម្លាំងនគរបាលប្រជាជន (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) ខួបលើកទី ៨០ ទិវាបង្កើតផ្នែកការទូតវៀតណាម (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២៥) ដែលប្រព្រឹត្តទៅនាល្ងាចថ្ងៃទី ១ សីហា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។ ជំនួបនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ផងដែរ។
ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែមុខងារ ភារកិច្ច និងការរៀបចំកងកម្លាំង មានភាពខុសប្លែក គ្នា តាមលក្ខណៈជាក់លាក់ក៏ដោយ ប៉ុន្តែកងទ័ពប្រជាជន នគរបាលប្រជាជន និងផ្នែក ការទូតវៀតណាម សុទ្ធតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅ និងឧត្តមគតិឯករាជ្យ ជាតិដោយផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម។ ទាំងនេះគឺជាកម្លាំងស្នូលក្នុងការការពារ និងកសាងសន្តិភាពមាតុភូមិ រួមជាមួយប្រជាជនទាំងមូលតស៊ូរំដោះជាតិ បង្រួបបង្រួម ប្រទេស ការពារមាតុភូមិយ៉ាងរឹងមាំ ធានាសន្តិសុខជាតិ ពង្រឹងកិច្ចការបរទេស កិច្ច សហប្រតិបត្តិការ សមាហរណកម្មអន្តរជាតិ លើកកំពស់ឋានៈ និងកិត្យានុភាពអន្តរ ជាតិរបស់វៀតណាម។ ចំណងសាមគ្គីភាពដ៏ស្អិតរមួតរវាងកម្លាំងទាំងបីនេះ ដើរតួនាទី យ៉ាងសំខាន់ពិសេសចំពោះជោគវាសនាប្រទេសជាតិ។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា៖
“ការកំណត់ទំនាក់ទំនងរវាងកងកម្លាំងទាំងនេះមានសារៈសំខាន់ខ្លាំងណាស់។ បក្ស លោកប្រធានហូជីមិញ និងរដ្ឋជានិច្ចកាលកំណត់ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនងនេះ។ ក្នុងជ័យជំនះលើសត្រូវឈ្លានពានទាំងអស់ យើងបានប្រើប្រាស់យ៉ាង ល្អបំផុតនូវយុទ្ធសាស្ត្រប្រយុទ្ធបណ្ដើរ ចរចាបណ្ដើរ ទាំងនៅសមរភូមិជួរមុខ ទាំងនៅ សមរភូមិការទូត។ សព្វថ្ងៃនេះ តួនាទីនេះកាន់តែត្រូវបានពង្រឹងនិង អភិវឌ្ឍន៍បន្ថែមទៀត”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.