ព័ត៍មានលោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង
លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង
ថ្ងៃអង្គារ, 16:00, 28/10/2025
VOV5
(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង លោក Keir Starmer នាថ្ងៃទី ២៨ ខែតុលា លោកអគ្គលេខាបក្ស តូ ឡឹម និងលោក ជំទាវភរិយា ង៉ូ ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពី ទីក្រុងហាណូយ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ ខាងជើង។ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា។
លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។ (រូបថត៖ VOV) |
វៀតណាមនិងចក្រភពអង់គ្លេស បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៩៧៣ ហើយចក្រភពអង់គ្លេស គឺជាប្រទេសមួយក្នុងចំណោមប្រទេស លោកខាងលិចដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ក្នុងអំឡុងពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ចំណងមិត្តភាពដ៏ជិតស្និទ្ធរវាង ប្រជាជននៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ជាពិសេស ដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងរបស់លោក អគ្គលេខាបក្ស តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ បានធ្វើឡើងចំឱកាសខួបអនុស្សាវរីយ៍លើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រវៀតណាម - ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (២០១០-២០២៥) ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដើម្បីប្រទេសទាំងពីរ ក្រឡេកមើល ឡើងវិញនូវដំណើរសហប្រតិបត្តិការកន្លងមក វាយតម្លៃសមិទ្ធផលលេចធ្លោ ព្រមទាំង កំណត់ចក្ខុវិស័យថ្មីនិងទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលខាងមុខផងដែរ៕