ព័ត៍មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុង Busan

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុង Busan

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង នាព្រឹក ថ្ងៃទី១៣ ខែសីហា នៅទីក្រុង Busan អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួមពិធីសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan និងពិធីរំលឹកខួប ៣០ ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងទីក្រុង ហូជីមិញ និងទីក្រុង Busan (ខែវិច្ឆិកា ឆ្នាំ ១៩៩៥ - ខែវិច្ឆិកា ឆ្នាំ២០២៥)។

លោកអគ្គលេខាបក្ស តូ ឡឹមនិងគណៈ ប្រតិភូបានចុចប៊ូតុងសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan។ (រូបថត៖ VNA)
នៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈ ប្រតិភូបានចុចប៊ូតុងសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ ទីក្រុង Busan។ បន្ទាប់មក ថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួប ៣០ឆ្នាំ នៃទំនាក់ទំនង សហប្រតិបត្តិការមិត្តភាពរវាងទីក្រុងហូជីមិញ និងទីក្រុង Busan លោកអគ្គលេខាបក្សបានអះអាងថា៖
“ទីក្រុង Busan និងទីក្រុងហូជីមិញ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេ ជា មជ្ឈមណ្ឌលនវានុវត្តន៍របស់វៀតណាម និងកូរ៉េខាងត្បូង ហើយមានលក្ខខណ្ឌជាច្រើន ដើម្បីបន្តសម្របសម្រួលគ្នាក្នុងការការអភិវឌ្ឍ។ ក្រោយរយៈពេល ៣០ ឆ្នាំនៃការ បង្កើតទំនាក់ទំនង យើងបានឃើញមេរៀនជាច្រើន បទពិសោធន៍ជាច្រើន ហើយមាន ទិសដៅអភិវឌ្ឍន៍ថ្មី និងទូលំទូលាយលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម និងការផ្លាស់ប្តូរ រវាងប្រជាជនជាមួយប្រជាជន ដែលជាគំរូក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាង មូលដ្ឋាននៃប្រទេសទាំងពីរ”។
មុននោះ ក្នុងជំនួបជាមួយអភិបាលក្រុង Busan លោក Park Heong-joon លោក អគ្គលេខាបក្ស តូ ឡឹម បានស្នើថា Busan បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្ត/ ទីក្រុងរបស់វៀតណាម; គាំទ្រសហគមន៍ធុរកិច្ចពង្រីកការវិនិយោគនៅវៀតណាម ជា ពិសេសលើវិស័យអាទិភាពដូចជា វិទ្យាសាស្ត្របច្ចេកវិទ្យា ការអភិវឌ្ឍទីក្រុងរណប មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលឡូជីស្ទីក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានទេសចរណ៍; ចែករំលែកបទពិសោធន៍អំពីគំរូអភិវឌ្ឍន៍ ប្រព័ន្ធប្រតិបត្តិការ កំពង់ផែឆ្លាតវៃ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.