ព័ត៍មាន

លោកអគ្គលេខាបក្ស តូ ឡឹម សង្កត់ធ្ងន់លើតួនាទីរបស់ខេត្ត An Giang ថ្មីក្នុងរចនា សម្ព័ន្ធសេដ្ឋកិច្ចជាតិ

លោកអគ្គលេខាបក្ស តូ ឡឹម សង្កត់ធ្ងន់លើតួនាទីរបស់ខេត្ត An Giang ថ្មីក្នុងរចនា សម្ព័ន្ធសេដ្ឋកិច្ចជាតិ

(VOVWORLD) - ធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា បន្ទាប់ពី ខេត្តទាំងពីរច្របាច់បញ្ចូលគ្នា ភារកិច្ចសំខាន់បំផុតគឺការពង្រឹង បង្រួបបង្រួមសតិ អារម្មណ៍ បង្កើតភាពស្រុះចិត្តគំនិត និងពង្រីកប្រពៃណីបដិវត្តន៍ និងសេចក្តីប្រាថ្នា ឈានឡើងរបស់ខេត្តទាំងពីរ។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ៤ មិថុនា នៅទីក្រុង Kien Giang អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Kien Giang និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ខេត្ត An Giang អំពីការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មា ធិការមជ្ឈិម; ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ ការងាររក្សាស្ថិរភាពស្ថានការណ៍លើគ្រប់ វិស័យ ការងារការពារជាតិ និងសន្តិសុខ ការដឹកនាំអនុវត្តភារកិច្ចកំណើនសេដ្ឋកិច្ច ការងារសន្តិសុខសង្គម ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីរ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)
ធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា បន្ទាប់ពី ខេត្តទាំងពីរច្របាច់បញ្ចូលគ្នា ភារកិច្ចសំខាន់បំផុតគឺការពង្រឹង បង្រួបបង្រួមសតិ អារម្មណ៍ បង្កើតភាពស្រុះចិត្តគំនិត និងពង្រីកប្រពៃណីបដិវត្តន៍ និងសេចក្តីប្រាថ្នា ឈានឡើងរបស់ខេត្តទាំងពីរ។
"ខេត្តថ្មីត្រូវតែរក្សាស្ថិរភាពអង្គភាពឱ្យបានឆាប់រហ័ស ព្រមទាំងផ្តោតលើការងារ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយស្មារតីម្ចាស់ការ ច្នៃប្រឌិត ប្ដូរផ្ដាច់ និងបត់បែន។ គោលដៅខាងមុខគឺខិតខំបំពេញឱ្យបានពេញលេញនូវគោលដៅឆ្នាំ ២០២៥ ជា ពិសេសកំណើន GRDP សម្រេចបានជាង ៨% បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ កំណើនពីរខ្ទង់ក្នុងដំណាក់កាលបន្ទាប់។ ដើម្បីសម្រេចបានគោលដៅនោះ ចាំបាច់ត្រូវដោះស្រាយចំណុចរាំងស្ទះក្នុងបរិយាកាសអាជីវកម្ម ផែនការមេ ហេដ្ឋា រចនាសម្ព័ន្ធ ប្រភពទុន ការផ្លាស់ប្តូរឌីជីថល និងគុណភាពធនធានមនុស្ស។ បន្តជំរុញ កំណែទម្រង់រដ្ឋបាល វិមជ្ឈការ ឌីជីថលនីយកម្មនៃនីតិវិធី កាត់បន្ថយពេលវេលា និងកា រចំណាយសម្រាប់ប្រជាជន និងអាជីវកម្ម បង្កើតសន្ទុះជំរុញការអភិវឌ្ឍយ៉ាងស្វាហាប់ នៃគ្រប់សមាសភាគសេដ្ឋកិច្ច ជាពិសេសវិស័យឯកជន និងសេដ្ឋកិច្ចឌីជីថល។ ខេត្ត ត្រូវអនុវត្តន៍ឱ្យបានហ្មត់ចត់ ស៊ីសង្វាក់គ្នា និងប្រកបដោយភាពច្នៃប្រឌិតនូវសេចក្ដី សម្រេចចិត្តសំខាន់ៗរបស់ការិយាល័យនយោបាយអំពីសសរស្តម្ភជាយុទ្ធសាស្ត្រ ដូចជា សេចក្តីសម្រេចចិត្តលេខ ៥៧, ៥៩, ៦៦ និង ៦៨។ ទន្ទឹមនឹងការអភិវឌ្ឍ សេដ្ឋកិច្ច ចាំបាច់ត្រូវដាក់ប្រជាជនជាមជ្ឈភាព អភិវឌ្ឍន៍សន្តិសុខសង្គម និងលើក កម្ពស់គុណភាពជីវភាពរបស់ប្រជាជន”។
ក្នុងឱកាសនេះ លោកអគ្គលេខាក៏បានក្រើនរំលឹកផងដែរថា កិច្ចប្រជុំ APEC ២០២៧ ដែលប្រព្រឹត្តទៅនៅទីក្រុង Phu Quoc គឺជាព្រឹត្តិការណ៍ការទូតជាន់ខ្ពស់ដែល មានសារសំខាន់ពិសេសចំពោះតំបន់ដីសណ្ដទន្លេ Cuu Long និងប្រទេសជាតិ ទាំងមូល។ ហេតុនេះហើយ មូលដ្ឋានចាំបាច់ត្រូវផ្ដោតសំខាន់ជាអតិបរមាលើការងារ ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ដោយធានានូវវឌ្ឍនភាព គុណភាព និងសុវត្ថិភាពដាច់ខាតលើគ្រប់វិស័យ៕±

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.