ព័ត៍មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ត្រូវតែមានភាពទម្លុះទម្លាយលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក្នុងឆ្នាំ២០២៦

លោកអគ្គលេខាបក្ស តូ ឡឹម៖ ត្រូវតែមានភាពទម្លុះទម្លាយលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក្នុងឆ្នាំ២០២៦

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ បានធ្វើជាអធិបតីក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយភារកិច្ច សំខាន់ៗក្នុងឆ្នាំ២០២៦ របស់គណៈកម្មាធិការមជ្ឈិម ដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ អញ្ជើញ ចូលរួមសន្និសីទក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងតំណាង អចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រឹន កឹមទូ ផងដែរ។

ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)
ថ្លែងនៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ពិសេស ដែលជាមូលដ្ឋាន និងជាស្នូលរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ នេះគឺជាតម្រូវការដែលជៀសមិនផុត សម្រាប់ការ អភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិក្នុងរយៈពេលខាងមុខ។
លើសពីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានតម្រូវឲ្យពន្លឿនការផ្លាស់ប្តូរ ឌីជីថល កំណែទម្រង់រដ្ឋបាល ការបង្រួមក្បាលម៉ាស៊ីនដឹកនាំ ប្រតិបត្តិការអាជ្ញាធរ មូលដ្ឋាន ២ កម្រិតប្រកបដោយប្រសិទ្ធភាព និងពង្រីកសេវាសាធារណៈតាមអនឡាញ។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើការផ្តោតធនធានលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការតភ្ជាប់រវាងរដ្ឋ- សាកលវិទ្យាល័យ-សហគ្រាស។ ក្នុងពេលជាមួយគ្នានោះ លោកបានតម្រូវឱ្យមានការ គ្រប់គ្រងយ៉ាងតឹងរឹង ការបង្ការប្រឆាំងអំពើខ្ជះខ្ជាយតាំងពីដំបូងទី ដោយធានាបាននូវ ការវិនិយោគប្រកបដោយប្រសិទ្ធភាព ក៏ដូចជាជៀសវាងការបាត់បង់ធនធាន និងឱកាស។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)
ទាក់ទងនឹងភារកិច្ចសុក្រិតរបៀបរបប លោកអគ្គលេខាបក្សបានស្នើថា ក្រៅពី ការដោះស្រាយចំណុចកក់ស្ទះ របៀបរបបត្រូវតែក្លាយជា "គុណសម្បត្តិប្រកួតប្រជែង" សម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បី បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាជនផងដែរ។
“ផ្តោតធនធានលើបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ និងពាណិជ្ជកម្មផលិតផល; ជំរុញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដោយផ្អែកលើការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋ សាកលវិទ្យាល័យ និងសហគ្រាស ដែលជាស្នូលក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ ដោយផ្តល់អាទិភាពដល់តំបន់បច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលនវានុវត្តន៍ និងទីក្រុងឆ្លាតវៃ ជាដើម។ រដ្ឋត្រូវតែដើរតួនាទីជាស្ថាបនិក ដោះស្រាយឧបសគ្គ ព្រមទាំងជា "អតិថិជន" ដំបូងគេដែលបញ្ជាទិញផលិតផល សេវាកម្ម និងដំណោះ ស្រាយទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើតទីផ្សារដំបូងសម្រាប់លទ្ធផលស្រាវជ្រាវ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.