ព័ត៍មាន

លោកអគ្គលេខាបក្សអញ្ជើញទៅពិនិត្យស្ថានភាពជាក់ស្តែងនៃការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅទីក្រុងហូជីមិញ

លោកអគ្គលេខាបក្សអញ្ជើញទៅពិនិត្យស្ថានភាពជាក់ស្តែងនៃការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅទីក្រុងហូជីមិញ

(VOVWORLD) - ក្នុងកម្មវិធីការងារនៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី ២៩ មិថុនា អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញទៅពិនិត្យស្ថានភាពជាក់ស្តែង នៃការអនុវត្តគំរូអាជ្ញាធរ មូលដ្ឋានពីរកម្រិតនៅសង្កាត់ Xuan Hoa និងឃុំ Tan Vinh Loc។

ទិដ្ឋភាពនៃជំនួបការងារនៅឃុំ Tan Vinh Loc (រូបថត៖ VOV)

នៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈសង្កាត់ Xuan Hoa និងឃុំ Tan Vinh Loc អគ្គលេខាបក្ស លោកតូ ឡឹមសង្ឃឹមថា កម្មាភិបាលម្នាក់ៗនៅមូលដ្ឋាននឹងបន្តបង្កើនស្មារតីទទួលខុសត្រូវ ដើម្បីត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការក្បាលម៉ាស៊ីនថ្មី ប្រកបដោយប្រសិទ្ធភាពនិងមានភាពរលូនជាមួយបណ្តាមូលដ្ឋានទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ខែកក្កដា។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងពិធី  (រូបថត៖ VOV)

អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនៅទីនេះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងគោលដៅធំបំផុតនៃក្បាលម៉ាស៊ីនថ្មីគឺសម្រាប់ការអភិវឌ្ឍប្រទេស និងទីក្រុងឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព ក៏ដូចជាថែទាំជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រ សើរឡើង យើងត្រូវកសាងក្បាលម៉ាស៊ីនអាជ្ញាធរប្រកបដោយប្រសិទ្ធ ភាព ផ្លាស់ប្តូរពីការគ្រប់គ្រងអសកម្មទៅជាអភិបាលកិច្ចឆ្លាតវៃ បម្រើប្រជាជន រដ្ឋាភិបាលសម្រាប់ប្រជាជន   ស្ថាបនាការអភិវឌ្ឍនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគោលនយោបាយរួមរបស់បក្ស ប្រកបដោយប្រសិទ្ធភាព”។

អគ្គលេខាបក្ស លោកតូ ឡឹមបានស្នើឱ្យអាជ្ញាធរមូលដ្ឋានបង្កើតរបកគំហើញក្នុងកំណែទម្រង់រដ្ឋបាលនិងការផ្លាស់ប្តូរឌីជីថល។ លើកកម្ពស់ការតភ្ជាប់ទិន្នន័យ ធានាថា ប្រជាជនអាចទទួលបានសេវាសាធារណៈយ៉ាងឆាប់រហ័ស តម្លាភាព ប្រកបដោយភាពងាយស្រួល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.