ព័ត៍មាន

លោកស្រីអនុប្រធានរដ្ឋសភា Nguyen Thi Thanh៖ ទីក្រុង Dong Trieu ខិតខំក្លាយជាទីក្រុងគំរូ

លោកស្រីអនុប្រធានរដ្ឋសភា Nguyen Thi Thanh៖ ទីក្រុង Dong Trieu ខិតខំក្លាយជាទីក្រុងគំរូ

(VOVWORLD) - ពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការបង្កើតទីក្រុង Dong Trieu (ខេត្ត Quang Ninh) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១ មករា នៅទីក្រុង Dong Trieu។

បន្ទាប់ពី ១០ ឆ្នាំនៃការបង្កើតទីរួមខេត្ត Dong Trieu បានក្លាយជាទីក្រុងទី ៥ ក្រោមឱវាទខេត្ត Quang Ninh មួយឆ្នាំឆាប់ជាង ភារកិច្ចដែលបានដាក់ចេញ។ (រូបថត៖ VOV)
បន្ទាប់ពី ១០ ឆ្នាំនៃការបង្កើតទីរួមខេត្ត Dong Trieu បានសម្រេចគោលដៅជាបន្ត បន្ទាប់ ហើយក្លាយជាទីក្រុងទី ៥ ក្រោមឱវាទខេត្ត Quang Ninh មួយឆ្នាំឆាប់ជាង ភារកិច្ចដែលបានដាក់ចេញ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ទីក្រុងបាន កើនឡើងជាបន្តបន្ទាប់ ដោយរក្សាបានកម្រិតជាង ១៤%; សមាមាត្រនៃឧស្សាហកម្ម និងសេវាកម្មស្រូបយក ៩៥,៩% ហើយបញ្ជាក់នូវតួនាទីជាកម្លាំងចលករក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៃខេត្ត Quang Ninh; ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ សម្រេចបានជាង ៨៨០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh បានសង្កត់ធ្ងន់ថា៖
“ការដែល Dong Trieu ត្រូវបានលើកកម្រិតទៅជាទីក្រុងក្រោមឱវាទខេត្ត មិន ត្រឹមតែបញ្ជាក់ពីជំនឿជាក់របស់មជ្ឈិមចំពោះឋានៈ និងសក្ដានុពលអភិវឌ្ឍន៍របស់ មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់បក្សភាគ អាជ្ញាធរ និងប្រជាជន Dong Trieu ដើម្បីបន្តពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនូវប្រពៃណីដ៏ភ្លឺស្វាង ស្មារតីសាមគ្គី ភាព នវានុវត្តនភាព និងសេចក្តីប្រាថ្នានៃការអភិវឌ្ឍ ដើម្បីពង្រឹងតួនាទីជាសសរស្តម្ភដ៏ សំខាន់មួយ ក្នុងការការតភ្ជាប់តំបន់ទៀតផង។ តាមនោះ រួមចំណែកជួយខេត្ត Quang Ninh ខិតទៅជិតគោលដៅក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិមនៅឆ្នាំ ២០៣០; នៅឆ្នាំ ២០៥០ នឹងក្លាយជាតំបន់ទីក្រុងដ៏ធំដោយមានឋានៈនៅក្នុងតំបន់ និងអន្តរជាតិ និងជាក្បាល រថភ្លើងមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.