ព័ត៍មាន

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ កក្កដា ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

ទិដ្ឋភាពនៅជំនួប។ (រូបថត៖ Kim Thanh/VOV1)
យោងតាមលោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung សហគ្រាសអាច ពិចារណាចូលរួមជាមួយវៀតណាមក្នុងខ្លឹមសារការងារមួយចំនួនដូចជា៖ ជួយឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់គម្រោងសាកល្បង; សហប្រតិបត្តិការក្នុង ការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យាគ្រប់គ្រង; សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស។ លើសពីនេះ សហគ្រាសអាចចូលរួមដោយផ្ទាល់ក្នុងការវិនិយោគ អភិវឌ្ឍន៍គម្រោងទីក្រុងឆ្លាតវៃនៅក្នុងមូលដ្ឋានដែលមានសក្តានុពល ជាដំបូងអាច សាកល្បងនៅក្នុងអង្គភាពតូចៗមួយចំនួនដូចជាឃុំ សង្កាត់។ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងរួមដំណើរ គាំទ្រ និងបង្កើតលក្ខខណ្ឌ អំណោយផលបំផុតសម្រាប់សហគ្រាសចិននិយាយរួម និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងក្រុមហ៊ុន Hero Shenzhen និយាយដោយឡែក ដើម្បីវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.