ព័ត៍មាន

ម៉ាឡេស៊ី​ស្នើ​ឲ្យ​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​ឆ្នាំនេះ

ម៉ាឡេស៊ី​ស្នើ​ឲ្យ​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​ឆ្នាំនេះ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Mohamad Hasan នាថ្ងៃទី ២៥ ឧសភា បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ នៅតែរង់ចាំការបញ្ជាក់ពីសហរដ្ឋអាមេរិកអំពីកាលបរិច្ឆេទដែលបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ រដ្ឋមន្ត្រី លោក Datuk Seri Mohamad Hasan បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងជាផ្លូវការដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ជាមួយនឹងក្តីសង្ឃឹមនៃការអាចរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេស លោក Mohamad ក៏បានឲ្យដឹងថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅដើមខែមេសា អំពីផែនការជ្រើសរើសពេលវេលាសមស្របដើម្បីរៀបចំសន្និសីទនៅឆ្នាំនេះ។

មជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ ជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបថត៖ Ngoc Diep/VOV

ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសម្រាប់អាស៊ាន និងសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាភូមិសាស្ត្រនយោបាយ រួមទាំងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.