ព័ត៍មាន

មាតុភូមិនិងប្រជាជនវៀតណាមនឹងចងចាំជានិច្ចនូវគុណូបការៈរបស់វីរៈយុទ្ធជនពលី

មាតុភូមិនិងប្រជាជនវៀតណាមនឹងចងចាំជានិច្ចនូវគុណូបការៈរបស់វីរៈយុទ្ធជនពលី

(VOVWORLD) - រំលឹកខួបអនុស្សាវរីយ៍លើកទី ៧៨ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៥) នៅយប់ថ្ងៃទី ២៦ ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជនពលី Truong Son ខេត្ត Quang Tri នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីអុជធូបគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ជាតិ រំលឹកដល់គុណូបការៈរបស់វីរៈយុទ្ធជនពលី។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញអុជធូប ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ យុទ្ធជនពលី (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា មាតុភូមិ និងប្រជាជនវៀតណាមនឹងចងចាំជារៀងរហូតចំពោះវីរៈយុទ្ធជនពលី យុទ្ធជនពិការ ដែលបានពលីទាំងសាច់ស្រស់និងឈាមស្រស់ ដើម្បីប្រទេសជាតិមានសុខសន្តិភាព ឯកភាព ប្រជាជនបានសម្បូរសប្បាយ និងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានស្នើឱ្យគ្រប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋានបន្តក្តាប់ឱ្យបានហ្មត់ចត់ និងអនុវត្តគោលនយោបាយរបស់បក្សប្រកបដោយប្រសិទ្ធភាព; ពិនិត្យ បំពេញបន្ថែម និងសុក្រិតនូវគោលនយោបាយរបស់រដ្ឋចំពោះជនមានគុណូបការៈ និងសាច់ញាតិ ជាមួយនឹងរបប និងគោលនយោបាយកាន់តែទូលំទូលាយ និងកាន់តែល្អប្រសើរ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនាន់បច្ចុប្បន្ននឹងស្រុះចិត្តគំនិត សាមគ្គី និងខិតខំដើម្បីប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ឈានចូលយុគសម័យថ្មី គឺយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ជំនាន់បច្ចុប្បន្ន និងអនាគតកាលនឹងចងចាំជារៀងរហូតនូវវីរភាពយុទ្ធជនពលីដែលបានបូជាដោយវីរភាព ដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ ដើម្បីសេចក្តីសុខរបស់ប្រជាជន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.