ព័ត៍មាន

មេត្រូ ១ ទីក្រុងហូជីមិញបានស្វាគមន៍អ្នកដំណើរច្រើនជាង ១៧៥.០០០នាក់

មេត្រូ ១ ទីក្រុងហូជីមិញបានស្វាគមន៍អ្នកដំណើរច្រើនជាង ១៧៥.០០០នាក់

(VOVWORLD) - នាថ្ងៃទី ២៨ ខែធ្នូ មេត្រូ ១ (Ben Thanh - Suoi Tien) បានស្វាគមន៍អ្នកទស្សនាជាង ១៧៥.០០០នាក់ ដោយបំបែកកំណត់ត្រាចំនួន ១៥០.០០០នាក់ នៅថ្ងៃបើក។

នៅថ្ងៃទី ២៨ ខែធ្នូ មេត្រូ ១ បានស្វាគមន៍អ្នកដំណើរចំនួនកំណត់ត្រា (រូបថត៖ VOV)

យោងតាមក្រុមហ៊ុនចំកាត់សមាជិកតែមួយ  ផ្លូវរថភ្លើងទីក្រុង  (HURC1) នៅថ្ងៃទី ២៨ ខែធ្នូ ចំនួនមនុស្សប្រើប្រាស់រថភ្លើងមានលើសពី ១៧៥.០០០ នាក់ កើនឡើង ៤៥០% បើធៀបនឹងផែនការបានដាក់ចេញ។ បើប្រៀបធៀបនឹងចំនួនអ្នកដំណើរ ១៥០ នាក់នៅថ្ងៃប្រតិបត្តិការពាណិជ្ជកម្មបានចាប់ផ្តើម (ថ្ងៃទី ២២ ខែធ្នូ) ចំនួនអ្នកដំណើរនៅថ្ងៃទី ២៨ ធ្នូគឺ កើនឡើងជាង ២៥.០០០ នាក់។

សរុបមក ចាប់ពីថ្ងៃទី ២២ ខែធ្នូ ដល់ថ្ងៃទី ២៨ ខែធ្នូ មេត្រូ១ មានរថភ្លើងជាង ១.៣៤០ ជើងដែលដំណើរការដើម្បីដឹកអ្នកដំណើរជាង ៧០៧.០០០ នាក់។ ចំនួនមនុស្សចាប់ផ្តើមប្រើប្រាស់ មេត្រូ ជាមធ្យោបាយធ្វើដំណើរ ដើម្បីទៅធ្វើការ សាលារៀន ដើរលេង... ក្នុងដំណាក់កាលទីមួយ មេត្រូ ១ ដំណើរការពីម៉ោង ៥ ព្រឹក ដល់ ១០ យប់ ជារៀងរាល់ថ្ងៃ ជាមួយនឹងរថភ្លើងចំនួន ២០០ ជើងក្នុងមួយថ្ងៃ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.