ព័ត៍មាន

មហាសាមគ្គីជនជាតិទាំងមូល៖ កត្តាយុទ្ធសាស្ត្រដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍នៅក្នុងយុគសម័យថ្មី

មហាសាមគ្គីជនជាតិទាំងមូល៖ កត្តាយុទ្ធសាស្ត្រដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍នៅក្នុងយុគសម័យថ្មី

(VOVWORLD) - ថ្លែងនៅក្នុងសម័យពិភាក្សាលើសេចក្តីព្រាងឯកសារនាព្រឹកថ្ងៃទី ២១ ខែមករា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សនោះ លោកស្រី ហា ធីង៉ា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម បានសង្កត់ធ្ងន់លើតួនាទីនៃផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍នានា។

លោកស្រី ហា ធីង៉ា - អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ (រូបថត៖ VOV)

យោងតាមលោកស្រី ហា ធីង៉ា ក្នុងអាណត្តិកន្លងមក បក្សនិងរដ្ឋបានបន្តចេញផ្សាយ និងអនុវត្តន៍គោលជំហរនិងគោលនយោបាយដោយព្រមៗគ្នា តាមនោះបង្កើតមូលដ្ឋានគ្រឹះរឹងមាំដើម្បីលើកកម្ពស់កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាលទ្ធផល ការស្រុះចិត្តគំនិតសង្គមត្រូវបានពង្រីកជាបន្តបន្ទាប់ ហើយជំនឿជាក់បស់ប្រជាជនលើបក្ស និងរដ្ឋត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។

នៅពេលដែលប្រទេសជាតិឈានចូលយុគសម័យថ្មី ការលើកកម្ពស់កម្លាំងនៃផែនមហាសមគ្គីជនជាតិទាំងមូល បានក្លាយជាកត្តាយុទ្ធសាស្ត្រ និងជាកម្លាំងចលករដ៏សំខាន់ដើម្បីជួយប្រទេសជាតិជំនះពុះពារលើបញ្ហាប្រឈម ចាប់យកឱកាស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

“រណសិរ្សមាតុភូមិវៀតណាមត្រូវតែលើកកំពស់តួនាទីជាសម្ព័ន្ធភាពនយោបាយ និងជាសហព័ន្ធស្ម័គ្រចិត្តរបស់បណ្ដាអង្គការនយោបាយ អង្គការនយោបាយសង្គម អង្គការសង្គម និងបុគ្គលឆ្នើមៗមកពីគ្រប់ស្រទាប់វណ្ណៈសង្គម ជនជាតិ សាសនា និងប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេស។ រណសិរ្សមាតុភូមិ និងអង្គការសមាជិកនានា បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារ វិធីសាស្រ្ត និងយន្តការប្រតិបត្តិការ ដោយផ្តោតលើបញ្ហាជីវភាពរស់នៅរបស់ប្រជាជន ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.