ព័ត៍មាន

មហោស្រពផ្កា Me Linh ២០២៤៖ ពណ៌ផ្កាដ៏ត្រចះត្រចង់ ផ្សព្វផ្សាយភូមិសិប្បកម្មដាំផ្កា

មហោស្រពផ្កា Me Linh ២០២៤៖ ពណ៌ផ្កាដ៏ត្រចះត្រចង់ ផ្សព្វផ្សាយភូមិសិប្បកម្មដាំផ្កា

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ធ្នូ នៅទីលាន មជ្ឈមណ្ឌលរដ្ឋបាលស្រុក Me Linh នៃទីក្រុងហាណូយ បានប្រព្រឹត្តទៅមហោស្រពផ្កា Me Linh លើកទី ២ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “Me Linh ពោរពេញដោយផ្កាចម្រុះពណ៌”។

ប្រជាជននៅភូមិផ្កា Me Linh តុបតែងលំអរផ្លីវថ្នល់ (រូបថត៖ Viên Minh/VTC News)

មហោស្រពផ្កា Me Linh ត្រូវបានចាត់ទុកថាជាពិធីបុណ្យផ្កាដ៏ធំបំផុតនៅភាគខាងជើង។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌សាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីលើកតម្កើងតម្លៃនៃភូមិសិប្បកម្មដាំផ្កាផងដែរ។

ពិធីបុណ្យឆ្នាំនេះមានការចូលរួមពីសិប្បករដាំផ្កាមកពីចំការផ្កាជាច្រើននៅក្នុងស្រុក ណែនាំ និងបង្ហាញផ្កាកុលាបជាង ៥០ ប្រភេទ។ នេះជាឱកាសសម្រាប់ Me Linh ដើម្បីបញ្ជាក់ម៉ាកភូមិផ្កាប្រពៃណីរបស់ខ្លួន។ ម្ចាស់ចំការផ្កា Duy Long ស្រុក Me Linh បានឲ្យដឹងថា៖   “យើងនាំយកផ្កាកុលាបធំចំនួន ៥០ ដើម មកចូលរួមពិធីបុណ្យផ្កា និងដើមផ្កាតូចៗប្រហែល ២.០០០- ៣.០០០ ដើម រួមទាំងពូជផ្កាកុលាបពីបរទេស រួមទាំងដើមផ្កាផ្សេងៗទៀត។ យើងទន្ទឹងរង់ចាំឱកាសដើម្បីឧទ្ទេសនាមដល់ប្រជាជនទូទាំងប្រទេសថា Me Linh មានផ្កាច្រើនប្រភេទ ហើយអញ្ជើញអ្នកទាំងអស់មកលេងកម្សាន្ត តាមនោះ ជួយលើកកំពស់តម្លៃដើមផ្លា”។

ពិធីបុណ្យផ្កា Me Linh លើកទី ២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែធ្នូ ដោយមានសកម្មភាពជាច្រើន។ ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុក Me Linh បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ (HPA) បានរៀបចំស្តង់ចំនួនជាង ១០០ ដើម្បីបង្ហាញផលិតផល OCOP ផលិតផលកសិកម្ម និងផលិតផលសិប្បកម្មភូមិរបរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.