ព័ត៍មាន

មីស៊ីលរបស់​អ៊ឺរ៉ុបបានធ្លាក់ចុះ បន្ទាប់ពីការបាញ់បង្ហោះ

មីស៊ីលរបស់​អ៊ឺរ៉ុបបានធ្លាក់ចុះ បន្ទាប់ពីការបាញ់បង្ហោះ

(VOVWORLD) -នាថ្ងៃទី ៣០ មីនា គ្រាប់មីស៊ីលដែលបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Andoya នៅភាគខាងជើងប្រទេសន័រវែស បានធ្លាក់ចុះ និងបំផ្ទុះភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ។ នេះជាគ្រាប់មីស៊ីលដំបូងគេដែលត្រូវបានបាញ់បង្ហោះពីទ្វីបអឺរ៉ុប ដោយមិនរាប់បញ្ចូលរុស្ស៊ីទេ។ ការបាញ់បង្ហោះទទួលបរាជ័យនេះបានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ទ្វីប ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអវកាស។

យោងតាមសេចក្តីប្រកាសព័ត៌មាន គ្រាប់មីស៊ីល Spectrum មានប្រវែងជិត ៣០ ម៉ែត្រ និងទម្ងន់ ៥០ តោន ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាល្លឺម៉ង់ Isar Aerospace បានបាត់បង់ការគ្រប់គ្រងត្រឹមតែ ២០ វិនាទីបន្ទាប់ពីការបង្ហោះ។

វីដេអូបន្តផ្ទាល់នៃការបាញ់បង្ហោះថតបានសំឡេងបំផ្ទុះយ៉ាងខ្លាំងនៅពេលដែលមីស៊ីលបានធ្លាក់ចុះនៅទីតាំងបាញ់បង្ហោះ Nordmela ។ ក្រុមប្រតិកម្មចំពោះវិបត្តិមួយត្រូវបានដាក់ពង្រាយបន្ទាប់ពីឧប្បត្តិហេតុនេះ។

គ្រាប់មីស៊ីល Spectrum ត្រូវបានរចនាឡើងដោយមានពីរដំណាក់កាល ប្រើប្រាស់អុកស៊ីហ្សែនរាវ និងប្រូផេនជាឥន្ធនៈ។ ការរចនានេះគឺសំដៅលើបេសកកម្មបាញ់បង្ហោះផ្កាយរណបខ្នាតតូចដែលមានបន្ទុកជាអតិបរមា ១ តោនទៅកាន់គន្លងផែនដីទាប។

មុននោះ អឺរ៉ុបមានក្តីសង្ឃឹមខ្ពស់ក្នុងការបាញ់បង្ហោះមីស៊ីល Spectrum ទៅកាន់គន្លងដោយជោគជ័យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនអាមេរិកដូចជា SpaceX ឬ Rocket Lab ជាបណ្ដើរៗ ខណៈពេលដែលបង្កើតសន្ទុះដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនចូលឧស្សាហកម្មបច្ចេកវិទ្យាបង្ហោះផ្កាយរណប។ អឺរ៉ុបចង់សម្រេចបាននូវស្វ័យភាពដែលចាំបាច់ក្នុងការប្រណាំងអវកាសពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.