ព័ត៍មាន

មនុស្សជាង ១.១០០ នាក់បានស្លាប់ក្នុងអំពើហិង្សា​​លើជាតិ​សាសន៍ នៅប្រទេសស៊ីរី

មនុស្សជាង ១.១០០ នាក់បានស្លាប់ក្នុងអំពើហិង្សា​​លើជាតិ​សាសន៍ នៅប្រទេសស៊ីរី

(VOVWORLD) - ថ្វីត្បិតតែមានបទឈប់បាញ់ទូលំទូលាយដែលប្រកាសដោយរដ្ឋាភិបាលស៊ីរីក៏ដោយ ក៏ការប៉ះទង្គិចគ្នាយ៉ាងកាចសាហាវ បន្តផ្ទុះឡើងនៅក្នុងខេត្ត Sweida ភាគខាងត្បូងប្រទេសនេះ នាថ្ងៃទី ២០ ខែកក្កដា ដោយបានសម្លាប់មនុស្ស ២០០ នាក់។

ចំនួនអ្នកស្លាប់ និងរងរបួសដោយសារអំពើហិង្សាលើជាតិសាសន៍ នៅក្នុងខេត្ត Sweida គិតត្រឹមបច្ចុប្បន្ន (ក្នុងអំឡុងថ្ងៃទី ១៣-២០ កក្កដា) បានកើនឡើងរហូតដល់ ១.១២០នាក់។

ទន្ទឹមនឹងនេះដែរ ប្រភពព័ត៌មានក្នុងតំបន់មួយចំនួនបានឲ្យដឹងថា ការប្រយុទ្ធគ្នានៅខេត្ត Sweida ក្នុងរយៈពេលពីរថ្ងៃចុងសប្តាហ៍គឺកាន់តែសាហាវជាងមុន ដែលស្មើរនឹងដំណាក់កាលដំបូងនៃជម្លោះ (ថ្ងៃទី ១៣-១៤ ខែកក្កដា)។ គួរកត់សម្គាល់ថា ក្រៅពីខ្មាន់កាំភ្លើង Bedouin ដែលមានវត្តមាននៅក្នុង Sweida និងតំបន់ជុំវិញចាប់តាំងពីជម្លោះបានផ្ទុះឡើង នាប៉ុន្មានថ្ងៃកន្លងទៅ ខ្មាន់កាំភ្លើងរាប់រយនាក់មកពីកុលសម្ព័ន្ធ Bedouin នៅទូទាំងប្រទេសស៊ីរីបានសម្រុកចូលខេត្ត Sweida ដើម្បីចូលរួមក្នុងការប្រយុទ្ធ។

នៅថ្ងៃដដែលនោះ សារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថា ប្រទេសនេះបានសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដើម្បីផ្ទេរជំនួយមនុស្សធម៌ និងបរិក្ខារពេទ្យមួយចំនួនដោយជោគជ័យទៅកាន់ខេត្ត Sweida នៅយប់ថ្ងៃទី ១៩ ខែកក្កដា៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.