ព័ត៍មាន

មនុស្សជាង ១៨០.០០០ អ្នកត្រូវជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃ ធ្ងន់ធ្ងរ​នៅទីក្រុង Los Angeles

មនុស្សជាង ១៨០.០០០ អ្នកត្រូវជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃ ធ្ងន់ធ្ងរ​នៅទីក្រុង Los Angeles

(VOVWORLD) - ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្តនៃទីក្រុង Los Angeles នៅតែបន្តឆាបឆេះទីក្រុងដែលមានប្រជាជនច្រើនជាងគេទីពីរនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិ។

រហូតមកដល់ពេលនេះ គ្រោះអគ្គីភ័យបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០ នាក់ និងមនុស្សជាង ១៨០.០០០ នាក់ត្រូវជម្រៀងចេញពីផ្ទះសម្បែង។ សំណងរាប់ម៉ឺនរងការបំផ្លិចបំផ្លាញដោយសារតែភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស។ មកទល់ពេលនេះ ភ្លើងឆេះបានរីករាលដាលលើផ្ទៃដីប្រមាណ ១៣.៧៥០ ហិកតា។ បើតាមការប៉ាន់ប្រមាណដោយអ្នកព្យាករណ៍ឯកជន AccuWeather ការខូចខាតផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីគ្រោះមហន្តរាយនេះគឺប្រហែល ១៣៥ - ១៥០ ពាន់លានដុល្លារអាមេរិក។

ផ្ទះមួយខ្នងរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះនៅ Pacific Palisades ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN

ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ នៅពេលដែលភ្លើងឆេះរាលដាលយ៉ាងឆាប់ រហ័ស ដោយសារខ្យល់បក់ខ្លាំង ដែលមានល្បឿនរហូតដល់ ១៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង បំផ្លាញតំបន់ព្រៃឈើជាង ១៦.០០០ ហិកតា និងតំបន់លំនៅ ដ្ឋាន។ ទីតាំងសំខាន់ៗជាច្រើនរបស់ទីក្រុង Los Angeles រួមទាំង Hollywood Walk of Fame, Hollywood Bowl និងផ្ទះរបស់អ្នកល្បីៗនៅ Malibu ត្រូវបានខូច ខាតយ៉ាងធ្ងន់ធ្ងរ។ អ្នកពន្លត់អគ្គីភ័យមកពីរដ្ឋចំនួន ៦ ផ្សេងទៀតត្រូវបានបញ្ជូន ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ខណៈដែលអ្នកពន្លត់អគ្គីភ័យ ១,០០០ នាក់មកពី ២៥០ អង្គភាពផ្សេងទៀតកំពុងត្រូវបានបញ្ជូនពីភាគខាងជើងទៅភាគខាងត្បូងនៃរដ្ឋ កាលីហ្វ័រញ៉ា។

ប្រធានាធិបតី លោក Joe Biden បានលុបចោលការធ្វើដំណើរទៅកាន់ ប្រទេសអ៊ីតាលី ដើម្បីផ្តោតលើការដឹកនាំការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ នេះ។ នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី ៨ ខែមករា តាមម៉ោងក្នុងស្រុក អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា លោកប្រធា នាធិបតី Biden បានប្រកាសថាភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាជាគ្រោះ មហន្តរាយដ៏ធំមួយ ហើយបានស្នើសុំឱ្យរដ្ឋាភិបាលសហព័ន្ធដាក់ពង្រាយផ្នែក ហិរញ្ញវត្ថុ និងធនធានមនុស្សដើម្បីជួយដល់រដ្ឋកាលីហ្វ័រញ៉ាក្នុងការជម្នះផល វិបាកនៃភ្លើងឆេះព្រៃដែលបានឆាបឆេះផ្ទុះឡើងនៅថ្ងៃទី៧ ខែមករា។ មេដឹកនាំ រូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីគ្រប់គ្រងភ្លើងឆេះ និងស្តារអាយុជីវិតដល់សហគមន៍ដែលរងផលប៉ះ ពាល់។

ក្រុមអ្នកព្យាករណ៍បានឲ្យដឹងថា ស្ថានភាពស្ងួត និងខ្យល់ខ្លាំងត្រូវបាន គម្រោងថា នឹងបន្តរហូតដល់ថ្ងៃទី ១០ ខែមករា ដោយបន្តគំរាមកំហែងដល់ តំបន់នេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.