ព័ត៍មាន

មតិជាង ៩៩% យល់ស្របនឹងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

មតិជាង ៩៩% យល់ស្របនឹងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

(VOVWORLD) - នារសៀលថ្ងៃទី ៩ មិថុនា នៅវិមានរដ្ឋសភា បានប្រព្រឹត្តទៅសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការរៀបចំសេចក្តីព្រាងវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។

ប្រធានរដ្ឋសភា លោក Tran Thanh Man ប្រធានគណៈកម្មាធិការ ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោក Tran Thanh Man ប្រធានគណៈកម្មាធិការបានចាត់ទុកថា តាមរយៈការសំយោគមានមតិជាង ២៨០ លាន ពីស្ថាប័ន អង្គភាព និងបុគ្គលលើគ្រប់ខ្លឹមសារ និងបទប្បញ្ញត្តិក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ ក្នុងនោះ អត្រាអនុម័តជាមធ្យម គឺ ៩៩,៧៥%។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ គឺជាជំហានមួយក្នុងការបង្កើត និងរៀបចំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស ហើយកំពុងត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ វិធីសាស្ត្រ និងការទទួលខុសត្រូវ។ ក្នុងកិច្ចប្រជុំនេះដែរ សមាជិកគណៈកម្មាធិការបានអនុម័តលើ សេចក្តីព្រាងរបាយការណ៍ស្តីពីការពន្យល់ និងទទួលយក និងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដើម្បីដាក់ជូនរដ្ឋសភាពិភាក្សា និងផ្តល់យោបល់ជាលើកទី២ ក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៃរដ្ឋសភា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.