ព័ត៍មាន

នាំទីក្រុង Hoa Lu របស់ខេត្ត Ninh Binh ក្លាយជា “ទីក្រុងបេតិកភណ្ឌសហស្សវត្ស”

នាំទីក្រុង Hoa Lu របស់ខេត្ត Ninh Binh ក្លាយជា “ទីក្រុងបេតិកភណ្ឌសហស្សវត្ស”

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីប្រកាសបង្កើតទីក្រុង Hoa Lu និងទទួលស្គាល់ទីក្រុង Hoa Lu ជាតំបន់ទីក្រុងថ្នាក់ទី ១ ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៩ មករា នៅខេត្ត Ninh Binh ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានឲ្យដឹងថា ដើម្បីឲ្យទីក្រុង Hoa Lu ក្លាយទៅជា “ទីក្រុងបេតិកភណ្ឌសហស្សវត្ស” ដ៏វិសេសវិសាលនៃតំបន់អាស៊ីប៉ាស៊ីហ្វិក អាជ្ញាធរនិងសហគមន៍ធុរកិច្ច ក៏ដូចជាប្រជាជនម្នាក់ៗ ត្រូវមានទស្សនៈវិស័យនិងវិធីច្នៃប្រឌិត ប្រកបដោយប្រសិទ្ធភាព។

ខេត្ត Ninh Binh ត្រូវពិនិត្យនិងបញ្ចប់ផែនការអភិវឌ្ឍន៍ទីក្រុង Hoa Lu ដោយមានឋានៈនិងគំរូជាទីក្រុងបេតិកភណ្ឌ ជាមជ្ឈមណ្ឌលឧស្សាហកម្មវប្បធម៌ដែលមានចក្ខុវិស័យ១០០ឆ្នាំ។ លំហរអភិវឌ្ឍន៍ទីក្រុងត្រូវកំណត់ថាជាតំបន់ត្រូវការអភិរក្ស; តំបន់អភិវឌ្ឍន៍ទីក្រុងទំនើប; ផ្សារភ្ជាប់និងចុះសម្រុងគ្នានៃតម្លៃប្រពៃណីនិងទំនើប។

 ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ប្រគល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការបង្កើតទីក្រុង Hoa Lu និងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីទទួលស្គាល់ទីក្រុង Hoa Lu បំពេញតាមលក្ខណៈវិនិច្ឆ័យនៃតំបន់ទីក្រុងថ្នាក់ទី១ ។ រូបថត៖ VGP/Minh Khoi

លោកឧបនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា ខេត្ត Ninh Binh ត្រូវយកចិត្តទុកដាក់លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ; ផ្តល់អាទិភាពដល់ការបើកទូលាយលំហរវប្បធម៌ក្នុងទីក្រុង ជាពិសេសលំហរវប្បធម៌សាធារណៈ ដើម្បីបំពេញតម្រូវការច្នៃប្រឌិត និងការកម្សាន្តរបស់ប្រជាជន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.