ព័ត៍មាន

នាំម្ហូប ហ្វឹ វៀតណាមទៅកាន់សិង្ហបុរី

នាំម្ហូប ហ្វឹ វៀតណាមទៅកាន់សិង្ហបុរី

(VOVWORLD) - មហោស្រព ហ្វឹ វៀតណាម ២០២៥ នឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ (ថ្ងៃទី ១៨ និង ១៩ ខែតុលា) នៅមជ្ឈមណ្ឌល Our Tampines Hub ប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី កាសែត Tuoi Tre និង Saigontourist Group។ ជាមួយនឹងសារ “Pho - រីករាយជាមួយគ្នា រីកលូតលាស់ជាមួយគ្នា” មហោស្រពមិនត្រឹមតែអញ្ជើញមិត្តអន្តរជាតិមកទទួលទានមុខម្ហូបវៀតណាមដ៏ល្បីដែលត្រូវបាន CNN ចាត់ថ្នាក់ជា “មុខម្ហូបទាំង ៥០ ដែលត្រូវសាកល្បងនៅលើពិភពលោក” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការតភ្ជាប់សហគមន៍ បើកឱកាសសហប្រតិបត្តិការថ្មីក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

នៅ Our Tampines Hub ប្រជាជនសឹង្ហបុរី និងអ្នកទេសចរនឹងរីករាយជាមួយរសជាតិនៃ ម្ហូប Pho វៀតណាមដែលរៀបចំដោយផ្ទាល់ដោយសិប្បករ និងមេចុងភៅមកពីសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងប្រព័ន្ធ Saigontourist Group និងម៉ាកយីហោល្បីៗ ដូចជា Pho Thin Bo Ho, Pho Ta, Pho Phu Gia, Pho Vuong, Ba Ban Pho... ជាដើម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.