ព័ត៍មាន

នាំយកអំណោយបុណ្យតេតទៅកាន់ផ្ទះរន្ទារ DK1 និងនាវាល្បាតនៅលើសមុទ្រ

នាំយកអំណោយបុណ្យតេតទៅកាន់ផ្ទះរន្ទារ DK1 និងនាវាល្បាតនៅលើសមុទ្រ

(VOVWORLD) - ថ្ងៃទី១៦ ខែមករានេះ ពីទីក្រុងហូជីមិញ ក្រុមការងាររួមមានប្រតិភូនិងអ្នកសារព័ត៌មាននឹងចេញដំណើរទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កម្មាភិបាល និងយុទ្ធជន នៅមូលដ្ឋានផ្ទះរន្ទារ DK1 នាវាល្បាត និងតំបន់ពិសេសកូន ដាវ។

កំពុងផ្ទុកអំណោយបុណ្យតេតឡើងលើនាវា (រូបថត៖ Doan Manh Duong/TTXVN)

មុននេះ នៅក្នុងពិធីជួបសំណេះសំណាលនារសៀលថ្ងៃទី១៥ ខែមករា បញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក (ដែលមានមូលដ្ឋាននៅឃុំឡុងសឺន ទីក្រុងហូជីមិញ) បានប្រគល់ភារកិច្ចដល់គណៈប្រតិភូ។ នៅក្នុងជំនួបនេះ  វរសេនីយ៍ឯក Do Hong Duyen អនុប្រធានស្នងការនយោបាយកងទ័ពជើងទឹកតំបន់លេខ ២ បានស្នើឱ្យគណៈប្រតិភូនាំយកនិងប្រគល់ជូនដោយផ្ទាល់ដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅលើផ្ទះរន្ទារ DK1 នាវាល្បាតនៅលើតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងនៃមាតុប្រទេស និងតំបន់ពិសេស កូនដាវ  នូវសំបុត្រ និងអំណោយបុណ្យតេតជាច្រើន ដែលបង្កប់នូវសេចក្តីស្រឡាញ់របស់ប្រជាជនទូទាំងប្រទេស ពីដីគោក ចំពោះសមុទ្រ និងកោះឆ្ងាយៗ។ លើសពីនេះ គណៈប្រតិភូក៏ត្រូវបង្ហាញពីរូបភាពដ៏ពិតប្រាកដ និងរស់រវើកបំផុត    នៃជីវភាពរស់នៅ ការលះបង់ដោយស្ងៀមស្ងាត់ និងស្មារតីប្តេជ្ញាចិត្តរបស់កងទ័ព និងប្រជាជនដោយប្តេជ្ញាការការពារអធិបតេយ្យភាពនៃសមុទ្រ និងកោះនានា ដល់ប្រជាជនទូទាំងប្រទេស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.