ព័ត៍មាន

នាយក​រដ្ឋមន្ត្រី​ចាប់អារម្មណ៍ចំពោះ​ឧបករណ៍​បំពង​សំឡេង​ "សាក្សី​ប្រវត្តិសាស្ត្រ" នៅកន្លែង​តាំង​ពិព័រណ៍​របស់​វិទ្យុ​សំឡេង​វៀតណាម"

នាយក​រដ្ឋមន្ត្រី​ចាប់អារម្មណ៍ចំពោះ​ឧបករណ៍​បំពង​សំឡេង​ "សាក្សី​ប្រវត្តិសាស្ត្រ" នៅកន្លែង​តាំង​ពិព័រណ៍​របស់​វិទ្យុ​សំឡេង​វៀតណាម"

(VOVWORLD) - នាយប់ថ្ងៃទី១២ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញទៅទស្សនាកន្លែងតាំងពិព័រណ៍របស់វិទ្យុសម្លេងវៀតណាម ក្នុងការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” នៅសង្កាត់ Dong Anh ទីក្រុងហាណូយ។

ឧបករណ៍បំពងសំឡេងនៅច្រាំងខាងជើងនៃទន្លេ Ben Hai ។ រូបថត៖  VOV

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ មានការចាប់អារម្មណ៍ជាពិសេសចំពោះឧបករណ៍បំពងសំឡេងដែលមានរន្ធគ្រាប់កាំភ្លើងជាច្រើន។ នេះគឺជាឧបករណ៍បំពងសំឡេងដែលត្រូវបានដាក់នៅខ្សែរស្របទី ១៧ ក្បែរស្ពាន Hien Luong នៅច្រាំងខាងជើងនៃទន្លេ Ben Hai ក្នុងអំឡុងឆ្នាំដែលប្រទេសត្រូវបានអាកាត់។ មិនត្រឹមតែជាឧបករណ៍បំពងសំឡេងប៉ុណ្ណោះទេ នេះក៏ជានិមិត្តរូបដ៏រស់រវើកនៃការតស៊ូដោយព័ត៌មានក្នុងសម័យសង្រ្គាម បង្ហាញពីតួនាទីដ៏ធំធេង នៃប្រព័ន្ធផ្សព្វផ្សាយបដិវត្តន៍ក្នុងការពូនជ្រុំជំនឿជាក់ ឆន្ទៈ និងស្មារតីនៃផែនមហាសាមគ្គីជនជាតិទាំងមូល ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជ័យជំនះនៃបុព្វហេតុបង្រួបបង្រួមប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញមកទស្សនាកន្លែងតាំងពិព័រណ៌របស់វិទ្យុសម្លេងវៀតណាម។ រូបថត៖ VOV

ទន្ទឹមនឹងនោះ នៅពេលទៅទស្សនាតំបន់ “សំឡេងប្រវត្តិសាស្ត្រ” នៅកន្លែងតាំងពិព័រណ៌របស់វិទ្យុសំឡេងវៀតណាម នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលវិទ្យុសម្លេងវៀតណាមបានថែរក្សាសំឡេងដ៏មានតម្លៃរបស់ប្រទេសជាតិ។ នេះគឺជាកន្លែងដែលអ្នកទស្សនាអាចស្តាប់នូវព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រចំនួន ១២ តាមរយៈសំឡេងពិត ដូចជា៖ សំឡេងរបស់លោកប្រធានហូជីមិញអានសេចក្ដីប្រកាសឯករាជ្យ សេចក្តីអំពាវនាវឱ្យប្រទេសទាំងមូលតស៊ូប្រយុទ្ធ បទចម្រៀងជ័យជំនះ Dien Bien Phu ដំណឹងរំដោះទីក្រុង Saigon នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បង្រួបបង្រួមប្រទេសជាតិ។ល។ .

ចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ១៥ ខែកញ្ញា វិទ្យុសម្លេងវៀតណាមបើកសកម្មភាពតាំងពិពណ៌នៅវេលាម៉ោង ៨ ព្រឹកដល់ម៉ោង ១០ យប់ជារៀងរាល់ថ្ងៃ។ ជាមធ្យម កន្លែងតាំងពិព័រណ៌របស់វិទ្យុសំឡេងវៀតណាមទទួលបានអ្នកចូលទស្សនាប្រហែល ២.០០០ - ៣.០០០ នាក់ក្នុងមួយថ្ងៃ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.