ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជិញ អញ្ជើញផ្ញើរលិខិតអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជិញ អញ្ជើញផ្ញើរលិខិតអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

(VOVWORLD) - បន្ទាប់ពីការប្រកួតជើងចុងក្រោយនៃពានរង្វាន់អាស៊ាន គុប ២០២៤ (ASEAN Cup 2024) បានបញ្ចប់កាលពីយប់ថ្ងៃទី ៥ ខែមករា នៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក (ប្រទេសថៃ) ដោយជ័យជម្នះបានទៅក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្នុងលទ្ធផល ៣-២ ជាមួយក្រុមជម្រើសជាតិថៃ លោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជិញបានផ្ញើលិខិតស្ងើចសរសើរដល់ក្រុមជម្រើសជាតិវៀតណាមផងដែរ។

ក្រុមជម្រើសជាតិវៀតណាមបានឈ្នះពានរង្វាន់អាស៊ាន គុប ២០២៤ វគ្គផ្ដាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិថៃ (រូបថត៖ VOV)

ក្នុងលិខិតសរសើរ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជ័យជំនះនេះមិនត្រឹមតែជាមោទនភាពរបស់កីឡាវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃកម្លាំងចិត្តសម្រាប់ប្រទេសជាតិទាំងមូល បង្ហាញពីបំណងប្រាថ្នាស្ទុះឈានទៅមុខ និងយកឈ្នះលើកម្ពស់ថ្មី។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ជ័យជំនះនេះគឺជាសក្ខីភាពនៃការរីកចម្រើនរបស់វិស័យបាល់ទាត់វៀតណាម ហើយក៏ជាកាដូឆ្នាំថ្មីដ៏មានអត្ថន័យសម្រាប់ប្រជាជនទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជិញ បានផ្ញើការសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករ ហ្វៀន សួន សន ដែលរងរបួសអំឡុងពេលប្រកួត ជូនពរឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់មកទីលានវិញ និងបន្តរួមចំណែកដល់វិស័យបាល់ទាត់វៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.