ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញស្នើឱ្យបន្តបម្រុងទុកមូលនិធិដីធ្លីនិងកញ្ចប់ឥណទានអនុគ្រោះសម្រាប់លំនៅដ្ឋានសង្គម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញស្នើឱ្យបន្តបម្រុងទុកមូលនិធិដីធ្លីនិងកញ្ចប់ឥណទានអនុគ្រោះសម្រាប់លំនៅដ្ឋានសង្គម

(VOVWORLD) - ក្នុងកម្មវិធីបំពេញការងារនៅតាមបណ្តាខេត្តភាគកណ្តាល នាព្រឹកថ្ងៃទី ២៦ កក្កដា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចុះពិនិត្យតំបន់លំនៅដ្ឋានសង្គម West Sky នៅតំបន់ទីប្រជុំជន Ecogarden ទីក្រុង Hue។

លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាគ្រួសារ  (រូបថត៖ VGP/Nhat Bac)

អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានសង្គម West Sky លោកនាយករដ្ឋមន្ត្រីបានអបអរសាទរគ្រួសារដែលមានលំនៅដ្ឋានថ្មី ធំទូលាយនិងទំនើប។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Hue បន្តរក្សាមូលនិធិដីធ្លី មានគោលនយោបាយហិរញ្ញវត្ថុអនុគ្រោះ និងអនុវត្តកញ្ចប់ឥណទានសម្រាប់ទាំងអ្នកវិនិយោគទាំងអ្នកទិញ និងអ្នកជួលលំនៅដ្ឋានសង្គម រួមទាំងកញ្ចប់ឥណទានសម្រាប់មនុស្សអាយុក្រោម ៣៥ ឆ្នាំមានសិទ្ធិទិញលំនៅដ្ឋានសង្គម។

ក៏នាព្រឹកថ្ងៃទី ២៦ កក្កដា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញទៅទស្សនាស្ពាន Nguyen Hoang ឆ្លងកាត់ទន្លេ Huong ទីក្រុង Hue  ដែលបានសម្ពោធ និងដាក់ឱ្យដំណើរការក្នុងខែមីនា ឆ្នាំ ២០២៥ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះទីក្រុង Hue។ នេះជាស្ពានទី៥ តភ្ជាប់ច្រាំងទន្លេ Huong៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.