ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ត្រៀមរៀបចំសម្រាប់ពិធីសម្ពោធនិងចាប់ផ្តើមគម្រោងសាងសង់ទ្រង់ទ្រាយធំ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ត្រៀមរៀបចំសម្រាប់ពិធីសម្ពោធនិងចាប់ផ្តើមគម្រោងសាងសង់ទ្រង់ទ្រាយធំ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការរៀបចំសម្រាប់ពិធីបើកការដ្ឋានសាងសង់និងពិធីសម្ពោធត្រូវតែមានភាពហ្មត់ចត់និងល្អិតល្អន់។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៦ ខែធ្នូ  នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ដោយផ្តល់មតិលើការត្រៀមរៀបចំ សម្រាប់ពិធីបើកសម្ពោធនិងបើកការដ្ឋានសាងសងគម្រោងធំៗ និងសំខាន់ៗ ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការរៀបចំសម្រាប់ពិធីបើកការដ្ឋានសាងសង់និងពិធីសម្ពោធត្រូវតែមានភាពហ្មត់ចត់និងល្អិតល្អន់។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់ផ្តើម សម្ពោធ និងអនុវត្តគម្រោងសុខុមាលភាពសង្គម ដូចជាការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិថ្មីៗនេះ។ តាមនោះ បញ្ជាក់ពីអត្ថន័យ និងលក្ខណៈមនុសាស្ត្រនៃព្រឹត្តិការណ៍នេះ ដោយបង្ហាញថា រួមជាមួយនឹងការលើកកម្ពស់ការអភិវឌ្ឍ បក្សនិងរដ្ឋតែងតែផ្តល់អាទិភាពដល់សុខុមាលភាពសង្គម ដោយធានាថា "គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយឡើយ"។ ទាំងអស់នេះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ ដើម្បីជីវភាពសម្បូរធូធារ និងសុភមង្គលរបស់ប្រជាជន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.