ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញចុះពិនិត្យគម្រោងវិនិយោគសាងសង់ផ្លូវរថភ្លើង Lao Cai – Ha Noi - Hai Phong

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញចុះពិនិត្យគម្រោងវិនិយោគសាងសង់ផ្លូវរថភ្លើង Lao Cai – Ha Noi - Hai Phong

(VOVWORLD) - ក្នុងកម្មវិធីការងារនៅទីក្រុង Lao Cai នារសៀល ថ្ងៃទី២២ ខែធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចុះពិនិត្យគម្រោង វិនិយោគសាងសង់ផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញពិនិត្យគម្រោងផ្លូវដែក Lao Cai-Ha Noi-Hai Phong ឆ្លងកាត់ខេត្ត Lao Cai (រូបថត៖ Duong Giang/TTXVN)

អញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់តភ្ជាប់ជាមួយផ្លូវដែក ចិន និងគម្រោងសាងសង់ស្ថានីយ Lao Cai លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញបានសង្កត់ធ្ងន់ថា នេះជាគម្រោងសំខាន់ដែលត្រូវអនុវត្តក្នុងពេលឆាប់ៗ ដូច្នេះ ត្រូវកាត់បន្ថយបែបបទ  ដើម្បីធានាថា គម្រោងនេះត្រូវបានអនុវត្តឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសិក្សាផ្លូវរថភ្លើង Lao Cai – Ha Noi - Hai Phong ដោយមានផ្លូវត្រង់បំផុត ខ្លីបំផុតតាមដែលអាចធ្វើទៅបាន និងមិនដើរតាមទិសផ្លូវចាស់; កែតម្រូវចំនួននិងទីតាំងនៃស្ថានីយ៍ដឹកទំនិញ និងអ្នកដំណើរតាមនោះ ធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ការរចនានៃល្បឿនរថភ្លើង និងរង្វាស់ផ្លូវរថភ្លើងធានាបាននូវការតភ្ជាប់ងាយស្រួល និងសមកាលកម្មជាមួយផ្លូវដែកចិន។ ជាពិសេស ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន សម្រាប់ការអនុវត្តស៊ីសង្វាក់គ្នា ធានាការតភ្ជាប់ផ្លូវដែកវៀតណាមនិងចិនដោយរលូន។

សូមគូសបញ្ជាក់ថា ផ្លូវដែក Lao Cai – Ha Noi- Hai Phong គ្រោងនឹងមានការវិនិយោគសរុបប្រហែល ១១,៦ ពាន់លានដុល្លារអាមេរិក ដែលមានប្រវែងសរុបជិត ៤០០ គីឡូម៉ែត្រ។ ឆ្លងកាត់ខេត្ត-ក្រុងចំនួន៩ រួមមាន Lao Cai, Yen Bai, Phu Tho, Vinh Phuc, Ha Noi, Bac Ninh, Hung Yen, Hai Duong និង Hai Phong។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំក្រោយ ហើយនឹងបញ្ចប់នៅចុងឆ្នាំ ២០៣០៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.