ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី

(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅ វៀតណាម លោក Andrew Goledzinowski ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀត ណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ដែលលោកមកជម្រាបលា  (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជូនពរលោកឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀត ណាមដោយជោគជ័យ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ឯកអគ្គរដ្ឋទូតក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម - អូស្ត្រាលី ហើយសម្តែងក្តីសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងបន្តគាំទ្រទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។

អញ្ជើញជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានសម្តែងនូវចំណាប់អារម្មណ៍ល្អចំពោះវៀតណាមដែលវៀតណាមជានិច្ចកាលស្ថិតនៅក្នុងដួងចិត្តរបស់ជានិច្ច”។ លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា លោកនឹងកត់ត្រានូវអនុស្សាវរីយ៍ជាច្រើនឆ្នាំដែលបានធ្វើការនៅវៀតណាម ហើយលោកនឹងវិលត្រឡប់មកវៀតណាមវិញនាថ្ងៃណាមួយ ដោយព្យាយាមអស់ពីសមត្ថភាពដើម្បីរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ថ្នាក់ដឹកនាំ វៀតណាមនឹងអនុវត្តន៍ជាក់ស្តែងរាល់សក្ដានុពលអភិវឌ្ឍន៍ របស់ប្រទេសជាតិ ហើយវៀតណាមនឹងឈានចូលយុគសម័យថ្មីប្រកបដោយផ្លែផ្កា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.