ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

(VOVWORLD) - ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

លោកនាយករដ្ឋមន្រ្តី អញ្ជើញដាក់ផ្កានៅស្តូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ Lai Hoa/VOV)

ផ្ទាំងអនុស្សាវរីយ៍ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro ត្រូវបានបង្កើតឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញក្នុងប្រទេសប្រេស៊ីលក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការធ្វើដំណើរជុំវិញពិភពលោក ដើម្បីស្វែងរកមធ្យោបាយសង្គ្រោះប្រទេសជាតិ។ ដូច្នោះហើយ នៅឆ្នាំ ១៩១២ ពេលកំពុងធ្វើការលើកប៉ាល់បារាំង ដែលចេញដំណើរពីវៀតណាម លោកប្រធានហូជីមិញបានធ្លាក់ខ្លួនឈឺ ហើយបានចុះចត់ព្យាបាលជំងឺនៅឯកំពង់ផែ Rio de Janeiro។

ក្នុងអំឡុងពេលស្នាក់នៅទីនេះ លោកប្រធានហូជីមិញបានធ្វើការនៅភោជនីយដ្ឋានមួយក្នុងតំបន់ Lapa ដែលជាកន្លែងមានវណ្ណៈខ្ពស់ច្រើន ហើយលោកបានរស់នៅក្នុងផ្ទះសំណាក់មួយនៅ Santa Teresa ដែលជាតំបន់មានកម្មករក្រីក្រ។ ក្នុងអំឡុងពេលនេះ លោកប្រធានហូជីមិញបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងចលនាសហជីពការងារប្រេស៊ីល។ ពីព្រឹត្តិការណ៍នេះ លោកប្រធានហូជីមិញបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាំងពីដើមសតវត្សរ៍ទី២០។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញដាក់ផ្កា រំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro (រូបថត៖ Lai Hoa/VOV)

ផ្ទាំងអនុស្សាវរីយ៍ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro ត្រូវបានដាក់តាំងបង្ហាញជាភាសាវៀតណាមនិងព័រទុយហ្គាល់ ដោយលើកតម្កើងការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក្នុងបុព្វហេតុរំដោះប្រជាជាតិវៀតណាម ក៏ដូចជាចលនាបដិវត្តន៍ពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.