ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅសួរសុខទុក្ខអតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធីបិញ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅសួរសុខទុក្ខអតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធីបិញ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី (៨ មីនា ១៩១០ - ៨ មីនា ២០២៥) និងខួបលើកទី ៤០ នៃពានរង្វាន់ Kovalevskaia នារសៀលថ្ងៃទី ៨ មីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅសួរសុខទុក្ខអតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី ង្វៀន ធីបិញ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានដំបូងនៃគណៈកម្មាធិការពានរង្វាន់ Kovalevskaia វៀតណាម នៅគេហរដ្ឋានរបស់លោកស្រីក្នុងរដ្ឋធានីហាណូយ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរអតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធី បិញ ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មិនា (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការចូលរួមចំណែក យ៉ាងសំខាន់របស់លោកស្រីក្នុងបុព្វហេតុរំដោះជាតិ កសាងនិងការពារមាតុភូមិ ក្នុងនោះមានដំណាក់កាលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋភាគខាងត្បូងវៀត ណាម និងជាប្រធានគណៈប្រតិភូចរចានៃរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ន នៅសន្និសីទប៉ារីសស្តីពីវៀតណាមពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៣។ លោកនាយករដ្ឋមន្ត្រីបានជូនពរលោកស្រីអតីតអនុប្រធានរដ្ឋមានសុខភាពល្អប្រសើ អាយុយឺនយូរ និងបន្តរួមចំណែកដល់ប្រទេសជាតិ។

អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី ង្វៀន ធិ បិញ បានសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់បក្ស ប្រទេសជាតិក្រោយរយៈពេល៥០ ឆ្នាំនៃការបង្រួបបង្រួម នឹងពន្លឿនល្បឿន បង្កើតការទម្លុះទម្លាយ និងសម្រេចបានសមិទ្ធិផលសំខាន់ៗច្រើនថែមទៀត ដើម្បីឈានចូលយុគសម័យថ្មី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.