ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម​ មិញ ជិញ អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែ

នាយករដ្ឋមន្ត្រី លោក ហ្វាម​ មិញ ជិញ អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែ

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំ ខែសីហា និង៨ខែដើមឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា និងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ (រូបថត៖ Lai Hoa/VOV)

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៨ ខែដំបូងឆ្នាំ មានភាពល្អប្រសើរជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ លើគ្រប់វិស័យ ជាពិសេសម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ជំរុញកំណើននិងធានាតុល្យភាពសំខាន់ៗ។

ថ្វីត្បិតដូច្នេះក៏ដោយ លោកនាយករដ្ឋមន្ត្រីក៏បានស្នើការវិភាគអំពីសម្ពាធដែលបណ្តាលមកពីការកើនឡើងអតិផរណានិងអត្រាការប្រាក់។ ការប្រើប្រាស់ក្នុងស្រុក ការនាំចេញ និងការវិនិយោគសាធារណៈមាននិន្នាការធ្លាក់ចុះ។ ប្រតិបត្តិការនៃគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតនៅតែប្រឈមនឹងការលំបាកក្នុងការផ្លាស់ប្តូរឌីជីថល…។

លោកនាយករដ្ឋមន្ត្រីបានស្នើថា បន្ទាប់ពីពិព័រណ៍ “៨០ឆ្នាំ ឯករាជ្យ-សេរីភាព-សុភមង្គល” បានបញ្ចប់ ត្រូវបន្តសិក្សានិងរៀបចំពិព័រណ៍សរទដូវ និងបុណ្យតេត ដើម្បីណែនាំ និងផ្សព្វផ្សាយទំនិញ និងផលិតផល ជំរុញការផ្លាស់ប្តូរ ផ្សារភ្ជាប់ផលិតកម្ម និងអាជីវកម្ម និងលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុក។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រសួង ស្ថាប័ននានា ត្រូវចាត់ការយ៉ាងមម៉ឺងមាត់នូវបាតុភូតអសកម្ម ទង្វើបើកដៃទីផ្សារ ការរត់ពន្ធទំនិញក្លែងក្លាយ …៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.