ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្វាគមន៍សាជីវកម្ម Marubeni (ជប៉ុន) ពង្រីកការវិនិយោគយុទ្ធសាស្ត្រនៅវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្វាគមន៍សាជីវកម្ម Marubeni (ជប៉ុន) ពង្រីកការវិនិយោគយុទ្ធសាស្ត្រនៅវៀតណាម

(VOVWORLD) - នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក្នុងជំនួបជាមួយលោក Masayuki Omoto អគ្គនាយកសាជីវកម្ម Marubeni (ជប៉ុន) នារសៀលថ្ងៃទី ១៤ កក្កដានៅទីស្តីការរដ្ឋាភិបាលនៃទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបលោក Masayuki Omoto អគ្គនាយកសាជីវកម្ម Marubeni (ជប៉ុន) (រូបថត៖ Lai Hoa/VOV)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានស្នើឲ្យ Marubeni បន្តបើកទូលាយរោងចក្រថាមពលកំដៅដោយឧស្ម័ន; ទន្ទឹមនឹងនោះ សហការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ថាមពលជាតិ វៀតណាម (Petrovietnam) លើវិស័យថាមពលខ្យល់នៅឈូងសមុទ្រ ឧបត្ថម្ភវៀតណាមសម្រេចបាននូវការបំភាយឧស្ម័នស្មើសូន្យត្រឹម ឆ្នាំ ២០៥០។ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា Marubeni នឹងផ្តោតលើការឧបត្ថម្ភការនាំចេញកាហ្វេ និងអង្ករវៀតណាម ទៅកាន់ទីផ្សារជប៉ុន ក៏ដូចជាទីផ្សារពិភពលោកឲ្យបានច្រើនថែមទៀត; ជប៉ុនអាចបង្កើនការនាំចូលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងផ្លែឈើពីវៀតណាម។

រីឯអគ្គនាយក Masayuki Omoto បានសង្កត់ធ្ងន់ថា សាជីវកម្ម Marubeni មានបំណងជំរុញការអភិវឌ្ឍ និងពង្រីកឧស្សាហកម្មវៀតណាម; ស្នើឱ្យវៀតណាមបង្កើនសមត្ថភាពបែងចែកប្រភពផ្គត់ផ្គង់ថាមពលសម្រាប់ខេត្ត Quang Ninh ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកវិនិយោគ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ Lai Hoa/VOV)

អំពីការវិនិយោគនៅសួនឧស្សាហកម្ម Amata City នៅខេត្ត Quang Ninh លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា Marubeni នឹងបន្តវិនិយោគនៅវៀតណាមក្នុងវិស័យបច្ចេកវិទ្យាខ្ពស់; ប្តេជ្ញាថា; ប្តេជ្ញាថា រដ្ឋាភិបាលវៀតណាមនឹងបន្តធ្វើកំណែទម្រង់បែបបទរដ្ឋបាល និងវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ តាមនោះ បង្កើតលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ក្នុងនោះមាន Marubeni ផងដែរ។

សូមរំលឹកឡើងវិញ ថា ការិយាល័យរបស់ Marubeni ប្រចាំនៅវៀតណាមត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១។ បច្ចុប្បន្នមានបុគ្គលិកវៀតណាមចំនួន ៧.៥០០ នាក់ដែលកំពុងធ្វើការសម្រាប់គម្រោងរបស់នានារបស់ Marubeni៕  

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.