ព័ត៍មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញចូលរួមសន្និសីទ WEF Tianjin លើកទី១៦ និងបំពេញទស្សនកិច្ចការងារនៅចិន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញចូលរួមសន្និសីទ WEF Tianjin លើកទី១៦ និងបំពេញទស្សនកិច្ចការងារនៅចិន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចេញដំណើរចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុងធានជិន (Tianjin) (WEF ១៦ ធានជីន) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) និងប្រធាននិងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក Borge Brende។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជិញ។ រូបថត៖ VGF

សន្និសីទ WEF ១៦ ធានជីន   គឺជាព្រឹត្តិការណ៍មានសារៈសំខាន់បំផុតទីពីរក្នុងឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីកិច្ចប្រជុំ WEF Davos (ស្វីស)។ ក្នុងព្រឹត្តិការណ៍នានាក្រោមសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួម រួមវិភាគទាន និងស្វែងរកដំណោះស្រាយចំពោះបញ្ហាសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក; ចែករំលែកទស្សនៈ ចក្ខុវិស័យ និងបទពិសោធន៍របស់វៀតណាម; លើកកម្ពស់មុខមាត់ប្រទេសជាតិ និងលើកកម្ពស់ឱកាសសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនិងធុរកិច្ច។ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ មានសកម្មភាពទ្វេភាគីជាមួយចិន ដើម្បីអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការសំខាន់ៗ លើគ្រប់វិស័យ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.